​ប្រជា​ពល​ដ្ឋ​ស្រុក​ឆែប​និង​មន្ត្រី​បក្ស​ប្រមាណ​៧០០​នាក់​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​

711
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​និង​ប្រជា​ពល​ដ្ឋ​ប្រមាណ​៧០០​នាក់​បានរៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​ប្រកបដោយ​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​បំផុត​។

​លោក​ច័ន្ទ​សុ​ភ័​ក្ត្រា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ឆែប​ព្រមទាំង​ប្រធាន​បក្ស​ស្រុក​ក្រុមប្រឹក្សា​ស្រុក​សមាជិក​សមាជិការ​ចុះ​អនុវត្ត​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​តាម​អនុសាសន៍​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​។​

​នៅក្នុង​ឱកាស​នោះ លោក​ច​ន្ទ័ សុ​ភ័​ក្ត្រា​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​កសាង​វត្ត​សុវណ្ណ​គី​រី ហៅ​វត្ត​ឆែប ទឹកប្រាក់​ចំនួន​២​លាន​រៀល អង្ក​១៥០​គីឡូក្រាម ទឹក​សុទ្ធ​៥​កេស ទឹកត្រី​៥​យួរ ទឹកស៊ីអ៊ីវ​៥​យួរ មី​៥​កេស ព្រមទាំង​បាន​ហូប​នំ​បញ្ចុក ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ស្និទ​ស្នាល​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែមិថុនា​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​ណែនាំ​ដល់​សមាជិក​សមាជិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ​៕S/​