​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​

392
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​ជាន់​ទី​២​អង្គការ​WATERSHED(​វ៉ា​ធ័​រ​សេដ​)​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​
​បច្ចេកទេស​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត​លើក​ទី​២​។​

​គម្រោងការ​អប់រំ​ភាព​ជា​អ្នកដឹកនាំ​ដោយមាន​ការចូលរួម​ពី​លោក​ឡាយ​ចាន់​ឆាយ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្តបាត់ដំបង​តំណាង​លោក​ងួន​រត​នះ​អភិបាលខេត្ត​និង​លោក​ឆោម ប៊ុន​ខន​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​។​

​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្តបាត់ដំបង​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាន​លើកឡើងថា​គម្រោងកា​រ​អប់រំ​ភាពជា​អ្នកដឹកនាំ​របស់​ក្រុម​ក្រុមការងារ​បច្ចេកទេស​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​។​អនា​ម័​យ​ជនបទ​ថ្នាក់​ខេត្ត​លើក​ទី​២​គឺ​អនុវត្ត​ទៅលើ​តំបន់​ដីគោក​អាច​ទទួលបាន​ជោគជ័យ​ដោយមាន​កិច្ចសហការ​ល្អ​រវាង​អង្គការ​WATER SHED(​វ៉ា​ធ័​រ​សេដ​)​ជាមួយ​អាជ្ញាធរខេត្ត​ស្រុក​ក្រុង​និង​មន្ទីរ​ពាក់ព័ន្ធ​ដួច​ជាម​ន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ​យុវជន​និង​កីឡា មន្ទីរ​ផែនការ មន្ទីរ​កិច្ចការនារី​ខេត្តបាត់ដំបង​និង​ប៉ៃលិន​។​

​លោក​អភិបាលរង​ខេត្ត​សំណួ​ម​ពរ​សុំឱ្យ​អាជ្ញាធរ​ដែនដី​សហការ​គ្នា​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ដូច​បាន​រៀបរាប់​ខាងលើ​និង​ដែ​គូ​អង្គការ​ដែលជា​ម្ចាស់​គម្រោង​ទើប​ទទួលបាន​លទ្ធផល​ល្អ​។ បន្ទាប់មក​លោក​ក្រូច ពិសី​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​WATERSHED(​វ៉ា​ធ័​រ​សេដ​)​បាន​បញ្ជាក់ថា​សេចក្តីព្រាង​នៃ​របៀប​វា​រះ​នែ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត​លើក​ទី​២​គម្រោង ការអប់រំ​ភាពជា​អ្នកដឹកនាំ​មាន​គោល​បំណង​ចំនួន​បី​÷១​ការបង្ហាញ​អំពី​លទ្ធផល​និង​ដំណើរការ​អនុវត្ត​គម្រោង អប់រំ​ភាពជា​អ្នក​ដឹក​នាំ​កន្លងមក​។​

២​ការពិភាក្សា​និង​ការចែករំលែក​អំពី​បទ​ពិសោធន៍​ដើម្បីឱ្យ​គម្រោង​អប់រំ​ភាពជា​អ្នកដឹកនាំ​កាន់តែ​ជោគជ័យ​ពី​ថ្នាក់ដឹកនាំ​ស្រុក​និង​៣​ការបង្ហាញ​ពី​ដំណើរការ​បន្ត​នៃ​គម្រោង​និង​ផែនការ​ចុះ​ជួប​ក្រុមប្រឹក្សាឃុំ​ដើម្បី​ធ្វើការ​ជម្រុញ​លើកទឹកចិត្ត​ក្រុមប្រឹក្សាឃុំ​ក្នុងការ​អនុវត្តន៍​ផែនការ​៕S/