​ប្រជុំ​ដោះស្រាយ​សំណូមពរ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្តិតមេដៃ​សុំ​ដក​មេភូមិ​ម្នាក់​

234
ចែករម្លែក

ដោយៈ​រស្មី​កម្ពុជា​/​កំពង់ឆ្នាំង​:​ក្រោយពី​មាន​លិខិត​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តិតមេដៃ​ជាង​១០០​នាក់​ប្តឹងទៅ​លោក​អភិបាលខេត្ត​សុំ​ដក​លោក​តុ​ប​ឆាន​មេភូមិ​ទ្រា​ត្បូង​ក្នុង​ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​កាលពី​ថ្ងៃទី​២១ ខែសីហា​កន្លងទៅ​។​

​កាលពី​ថ្ងៃទី​៤ ខែកញ្ញា​ឆ្នាំ​២០១៩ ក្រុមការងារ​អាជ្ញាធរ​ស្រុក​រលាប្អៀរ ដឹកនាំ​ដោយ​លោក សោម​វឺ​ន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​និង​លោក​សេង​វិចិត្រ​អភិបាលរង​ស្រុក​បាន​ចុះមក​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​ទ្រា​ត្បូង​ជាង​២០០​នាក់​នៅក្នុង​សាលា​បុណ្យ​ភូមិ​ទ្រា​ត្បូង​ដើម្បី​ដោះស្រាយ​សំណូម​ខាងលើនេះ​។​

​នៅក្នុង​និតិ​វិធី​ប្រជុំ​ដោះ​ស្រា យ​នេះដែ​ត លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលាប្អៀរ បាន​បញ្ជាក់ថា​៖​នៅក្នុង​រឿងនេះ​អាជ្ញាធរ​ស្រុក​បានទទួល​លិខិត​ពី​ប្រជាពលរដ្ឋ​ភូមិ​ទ្រា​ត្រូ​ង​ចំនួន​២​ច្បាប់​គឺ​៖ លិខិត​ទី​១​ប្រជាពលរដ្ឋ​ចំនួន​១០២​នាក់ សុំ​ដក​មេភូមិ​បច្ចុប្បន្ន​ចេញ ។

​ចំណែក​លិខិត​ទី​២​គឺ​ប្រជាពលរដ្ឋ​ចំនួន​៣០២​នាក់​បាន​ផ្តិតមេដៃ​គាំទ្រ​មិនឱ្យ​ដក​មេភូមិ​នោះ​ចេញ​។​ដូច្នេះ​ក្នុង​និតិ​វិធី​នេះ​លោក​អភិបាលរង​ស្រុក​បាន​ចុច​ឈ្មោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ដែល​បាន​ផ្តិតមេដៃ​សុំ​ដក​មេភូមិ​ឱ្យ​ឡើង​បញ្ចេញយោបល់​ពី​កំហុសឆ្គង​របស់លោក​មេ​ភូមិ​ដែល​ខ្លួន​មិន​ពេញចិត្ត​។​

​ក្នុងពេលនោះ​ពលរដ្ឋ​បាន​លើកឡើងថា​៖​ការបម្រើ​ប្រជាពលរដ្ឋ​កន្លងមក​លោក​មេភូមិ​បាន​ប្រើ​ពាក្យអសុរស​ជេរប្រមាថ​,​ពិសេស​ចំពោះ​សេវាសាធារណៈ​គឺ​លោក​មេភូមិ​បច្ចុប្បន្ននេះ​យក​ថ្លៃ​ហួសហេតុ​ដូចជា​ស៊ី​ញ៉េ​លក់​ដីធ្លី​តែត្រឹម​តម្លៃ​៣​ពាន់​ដុល្លារ​ឱ្យ​សេវា​៥០​ដុល្លារ​មិន​យក​ទេ​។​គឺ​ទារ​យក​១០០​ដុល្លារ​និង​បាន​ប្តឹង​ប្រជាជន​ខ្លួនឯង​ទៅ​តុលាការ​រឿង​ដីធ្លី​ដែល​មិន​ស័ក្ក​សមជា​ម៉ែឪ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឡើយ ។

​ចំពោះ​ការប្រើប្រាស់​ពាក្យអសុរស​គឺ​កើតមាន​ទៅវិញទៅមក​ពេល​ភាគី​ម្ខាង​មើលងាយ​មកលើ​រូបលោក​ជា​អាជ្ញាធរ​ភូមិ ចំពោះ​ការប្តឹង​ឡើង​តុលាការ គឺ​លោក​ប្តឹង​បុគ្គល​តែមួយ​ប៉ុណ្ណោះ ដែល​ជេរ ប្រមាថ​លោក​ក្នុងពេល​ដោះ ស្រាយ​ទំនាស់​រឿង​ដី​ផ្លូវ​សាធារណៈ ។​

​និតិ​វិធី​ចុងក្រោយ​គឺ​ក្រុមការងារ​បាន​ឯកភាព​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​បោះឆ្នោត​ដើម្បី​សម្រេច​ជា​ចុងក្រោយ​ឆ្នោត​ដោយ​កំណត់​អ្នក​គូសសញ្ញា​ធិ​ច​គឺជា​អ្នក​សុំ​ដក​លោក​មេភូមិ​និង​អ្នក​គូសសញ្ញា​ខ្វែង​គឺជា​អ្នកគាំទ្រ​រក្សារ​ទុក​លោក​មេភូមិ​ដដែល ។

​ចំណែក​លទ្ធផល​នៃ​ការបោះ​ឬ​គឺ​៖​ប្រជាពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ចំនួន​១៤៦​នាក់​ក្នុងនោះ​អ្នកគាំទ្រ​រក្សារ​ទុក​លោក​តុ​ប​ឆាន​ជា​មេភូមិ​មាន​ចំនួន​១១៦​នាក់​។​ឯ​អ្នក​សុំ​ដក​ចេញពី​មេភូមិ​មាន​ចំនួន​តែ​៣០​នាក់​ប៉ុណ្ណោះ​។​

លោក​សេង​វិចិត្រ​អភិបាលរង​ស្រុក​រលាប្អៀរ​បានប្រកាស​អោយ​លោក​តុ​ប​ឆាន​នៅ​បន្ត​តំណែង​ជា​មេភូមិ​ទ្រា​ត្បូង​បន្តទៀត​។​ក្នុងនាម​អាជ្ញាធរ​ស្រុក​សំណូមពរ​ដល់​លោក​តុ​ប​ឆាន​ត្រូវតែ​កែប្រែ​រាល់​កំហុសឆ្គង​ដែល​ធ្លាប់មាន​កន្លងមក​ទើប​លោក​រក្សា​តំណែង​ជា​មេភូមិ​នេះ​បានយូរ​អង្វែង​៕S/​