​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ព្រះវិហារ

365
ចែករម្លែក
  • 18
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ខេត្តព្រះវិហារ​មាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ខែកុម្ភៈ​និង​ដាក់ចេញ​ទិសដៅ​អនុវត្តន៍​បន្តការងារ​យោធា​ខែមីនា​ឆ្នាំ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៩​។​

ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ូ​ណារិន​មេបញ្ជាការរង​នាយសេនាធិការ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​រួមជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​។​

បន្ទាប់ពី​បាន​ស្តាប់​នូវ​របាយការណ៍​លើកឡើង​ស្តីពី​ការខិតខំ​ប្រឹងប្រែង​កសាង​និង​ការអនុវត្តន៍​ព្រមទាំង​ស្នាដៃ​ដែល​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​បាន​ខិតខំ​អស់​រយៈពេល​ពេញ​មួយខែ​កន្លងមក​។​គណៈអធិបតី​ទាំងពី​បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ព្រម​គ្នា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​នាយ​និង​ពលទាហាន​ទូទាំង​អង្គភាព​ក្នុងការ​ការពារ​បាន​យ៉ាងរឹងមាំ នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី បាន​យ៉ាងរឹងមាំ និង​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សង្គម ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​សុខ​សុវត្ថិភាព​។​

​បន្ថែម​ពីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ូ ណារិន មេបញ្ជាការរង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​បន្ថែម​ទៅដល់​នាយ​និង​ពលទាហាន​នៅ​គ្រប់​បណ្តា​ការិយាល័យ​ជំនាញ​ទាំងអស់។

ពិសេស នាយ និង​ពលទាហាន​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៧ ត្រូវខិតខំ​គោរព​តួរ​នាទី ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ សាមគ្គី​ផ្ទៃក្នុង​អង្គភាព​ឲ្យ​បាន​រឹងមាំ ដើម្បី​ធានាបាន នូវ​ការបំពេញ​កិច្ចការងារ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព កាន់តែ​ប្រសើរឡើង​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​បន្តថា​នាយ​និង​ពលទាហាន​ទាំងអស់​ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​ខុសច្បាប់​នានា​ជាពិសេស​បទ​ស្មើ​ស​ឆ្លងដែន​និង​គ្រឿងញៀន​ខុសច្បាប់​។​ទុកដាក់​ថែរក្សា​ឱ្យ​បានល្អ​ចំពោះ​សម្ភារៈ​សឹក បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​កងកម្លាំង​សមត្ថកិច្ច ដោយ​ឈរលើ​ស្មារតី​យោគយល់ និង​ជា​អ្នកជិតខាង​ល្អ ដើម្បី​រក្សាបាន​ព្រំដែន​សន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​៕S/