​ប្រជុំ​ផ្គូរ​ផ្គង​ស្ដីពី​ការរៀបចំ​ធ្វើបញ្ជី​សារពើរ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​

246
ចែករម្លែក
  • 6
    Shares

​ដោយ​៖​បាយ័ន​/​សៀមរាប​/​កិច្ចប្រជុំ​ផ្គូរ​ផ្គង​ស្ដីពី ការរៀបចំ​ធ្វើបញ្ជី​សារពើរ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ តារាង ប្រៀបធៀប កើនឡើង ថយចុះ ទ្រព្យសម្បត្តិ រដ្ឋ​ឆ្នាំ​២០១៨ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩​នេះ​នៅ​សាលាខេត្ត​សៀមរាប​មានការ​ចូលរួម​ពី សរុប​ចំនួន ២៥០​នាក់​។

កិច្ចប្រជុំ នេះ ក៏បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ៦៦ អនក្រ​.​បក ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ ២០១៧ ស្ដីពី វិធាន និង​នីតិវិធី នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សារាចរ​របស់​រាជរ​ដ្ឋា​ភិ​បាល​លេខ ០៧ សរ ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០១៤ ស្ដីពី ការរៀបចំ​បញ្ជី​សារ​ពេើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​លិខិត​លេខ ៧១៧២​សហវ​ចុះ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៦​ស្ដីពី​ករណី​ព​ន្លឿ​ន​ការអនុវត្ត​នីតិវិធី​ក្នុងការ​ជម្រះ​ចេញពី​បញ្ជី​សារ​ពេ​ី​ភណ្ឌ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នូវ​អចលនវត្ថុ​រួមមាន​ដី​និង​កន្លែង​ស្នាក់នៅ​ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​អភិបាលរង ខេត្ត ក៏បានផ្ដល់​អនុសាសន៍ និង​បាន ធ្វើការ​ណែនាំ​ដល់ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ សុំ​ឲ្យ​ធ្វើ​សំណើសុំ​ជម្រះបញ្ជី​សារពើ​ភណ្ឌ នូវ​ទ្រព្យ សម្បត្តិ និង​សម្ភារៈ ចាស់ៗ មក​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋបាលខេត្ត និង​ទៅ​ក្រសួង​សា​ម៉ី​របស់ខ្លួន ដេ​ី​ម្បី​សុំ​ជម្រះ​ទ្រព្យសម្បត្តិ​ចាស់ៗ និង​ធ្វើ​បច្ចុប្បន្នភាព លើ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ធ្វើ​តារាង កេ​ី​ន​ឡើង ថយចុះ ទ្រព្យសម្បត្តិ រដ្ឋ ក្នុង​ឆ្នាំ ២០១៨ ។

​លោក​អភិបាលរង ខេត្ត ក៏បាន​ណែនាំ ឲ្យ​តំណាង​កា​រិ​ល័យ​កា​រិ​ល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ក្រុង ស្រុក​ឃុំ​សង្កាត់​មក​ទទួល​ការណែនាំ​និង​ទទួល​ទម្រង់​របាយការណ៍​គំ​រូពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់រ​ដ្ឋ​បាល​ខេត្ត​និង​ណែនាំ​ឲ្យ​ក្រុមការងារ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់រ​ដ្ឋ​បាល​ខេត្ត។

មន្ទីរ អង្គភាព​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​ស្ថាប័ន ពាក់ព័ន្ធ នានា បង្កើត Group Telegram ដេ​ី​ម្បី​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើការ ហើយ​ងាយស្រួល ក្នុង ការ គ្រប់គ្រង ផ្ដល់ព័ត៌មាន និង​ដើម្បី​ឲ្យ​ការងារ​គ្រប់គ្រង​សារពើ​ភណ្ឌ​របស់​យើ​កាន់តែ​ដំណើរ​ការល្អ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕S/​