​ប្រជុំ​ផ្សព្វផ្សាយ​រៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ​

99
ចែករម្លែក

​ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​មន្ទីរ​ផែនការ​ខេត្តក្រចេះ​បាន​បើក​ការ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ដំណើរ​ការរៀបចំ​និង​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​(២០២០=២០២៤)​។​ក្រោម​វត្តមាន​លោក​ប៉ែ​លី​ណាត​អភិបាលរង​ខេត្ត​ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តក្រចេះ​បាន​មាន​ប្រសា​ស​ន៏​ថា​៖​ផែនការអភិវឌ្ឍន៍រ​យៈ​ពេល​៥​ឆ្នាំ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​សារៈសំខាន់​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​វិស័យ​ក្នុងការ​អភិវឌ្ឍ និង​ជា​មូលដ្ឋាន​គោល​ដ៏​ចម្បង​សម្រាប់​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​។

​ហេតុនេះ​ដើម្បី​ធានា​ឱ្យ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​បន្ទាប់​របស់​យើង​ប្រព្រឹត្តទៅបាន​ទាន់ពេលវេលា​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​។​គោលការណ៍​ណែនាំ​គឺ​ទាមទារ​ឱ្យ​យើង​ត្រូវ​ត្រៀម​រៀបចំ​ជាមុន​រួចជាស្រេច​ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​អនុម័ត​នូវ​ប្រតិទិន​ការងារ​និង​សេចក្ដីណែនាំ​ផ្នែក​គោលនយោបាយ​សម្រាប់​ដំណើរការ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិយោគ​៣​ឆ្នាំ​រំកិល ។​

​លោក​ក៏បាន​ជម្រុញ​ដល់​អង្គប្រជុំ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ឱ្យបាន​គ្រប់ៗ​គ្នា​និង​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​អំពី​គោលការណ៍​ណែនាំ​ផ្នែក​នយោបាយ ប្រតិទិន​ការងារ និង​ដំណើរការ នៃ​ការរៀបចំ និង​ការកសាង​ផែនការអភិវឌ្ឍន៍​ខេត្ត​។​របៀប​ដែល​អ្នកពាក់ព័ន្ធ​នីមួយៗ​អាច​ចូលរួម​ក្នុង​កិច្ចដំណើរការ​នេះ​និង​អាចបំពេញ​ធាតុ​ចូល​នានា​អាច​រៀបចំ​គម្រោង​អាទិភាព​របស់ខ្លួន​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​អាណត្តិ​ទី​៣ សម្រាប់​រៀបចំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ខេត្ត ៕S/

​ ​ ​ ​ ​រូបថត​៖​មន្ទីរ​ផែនការ​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​