​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆ្នាំ​២០១៨

452
ចែករម្លែក

ដោយៈ​ព​.​ស​/​ពោធិ៍សាត់ៈ​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​ជម្រុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាពិសេស​មន្ត្រីនគរបាល​យុត្តិធម៌​នៅ​មូលដ្ឋាន​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។

ដោយ​អនុវត្តន៍​ច្បាប់​ទៅតាម​ក្រមសីលធម៌​ភាពជា​ចាស់ទុំ ប្រើប្រាស់​ភ្នែក​ឲ្យ​បាន​ច្រើនជាង​ត្រចៀក​មាន​ជំ​ហ៊រ​សុក្រឹត​និង​យុត្តិធម៌​ធ្វើយ៉ាងណា​ឲ្យ​មូលដ្ឋាន​មាន​ភាពស្ងប់ស្ងាត់ គ្មាន​ការ​ចរាចរណ៍ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​លោក​អភិបាលខេត្ត បាន​ថ្លែង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នព្វ​មាស ប្រចាំឆ្នាំ​២០១៨​។ ដោយបាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក លោក​ព្រះរាជអាជ្ញារង ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាល និង​អម​ធិ​ការ​ក្រុង​ស្រុក មេឃុំ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​ទាំង​៤៩​ឃុំ​សង្កាត់ ទូទាំង​ខេត្តពោធិ៍សាត់​៕S/