​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ​ឆ្នាំ​

64
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​រដ្ឋបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​និង​កសាង​ផែនការ​អភិវឌ្ឍ​រយៈពេល​ប្រាំ​ឆ្នាំ​នៃ​ខេត្តព្រះវិហារ​២០២០​និង​២០២៤​។​
​កិច្ចប្រជុំ​ក្រោម​វត្តមាន​លោក​ខូ​យ​ឃុន​ហ៊​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​តំណាង​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​មុត​ភិ​សិទ្ធ​នា​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​កសាង​ផែនការ​អភិវឌ្ឍ​ខេត្ត​។ជាមួយ​នោះ​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មាធិការ​នា​នា​របស់​ក្រុមប្រឹក្សា​អភិបាលក្រុង​ស្រុក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​នាយ​កី​ចាត់ការ​ប្រធាន​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​សាលាខេត្ត​ជាច្រើនរូប​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​៕S/