​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វតិ្ថភាព​

673
ចែករម្លែក

​ដោយ​គូលែន​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រយង់​បាន​បើក​កិច្ច​ច​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​ប្រាំបួន​ចំណុច​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃវែង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

សមត្ថកិច្ច​ច​នគរបាល​ស្រុក​គូលែន​បាន​បញ្ជាក់ថា​ការប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ដល់​ប្រជាពលរដ្ឋ​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​និង​អនុវត្ត​ទៅតាម​ច្បាប់​កំណត់​និង​បង្រៀន​ណែនាំ​បន្ថែម​អំពី​ឯកសារ​ប្រើប្រាស់​មួយចំនួន​ផងដែរ​។​

សមត្ថកិច្ច​បាន​បន្តថា ក្នុងនោះ​សមត្ថកិច្ច​បានទទួល​អាវុធ​កែឆ្នៃ​(​កា​ប៊ិន​)​ចំនួន​១៥​ដើមពី​មេភូមិ​និង​ប្រធាន​ប្រជា​ការពារ​ភូមិ​ព្រៃវែង​ឃុំ​ស្រយង់​ដែល​ប្រជាពលរដ្ឋ​គាត់​បាន​យកមក​ប្រគល់ជូន​កាលពីពេល​ថ្មីៗ​នេះ​៕S/

​ប្រជុំ​ផ្សព្វផ្សាយ​ស្តីអំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​