​ប្រដាល់​ជើងឯក​ជាតិ​៖ គុន​ខ្មែរ មេដាយមាស ការពារជាតិ នាំមុខ ឯ​សាកល​មហាផ្ទៃ នាំមុខ​

182
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ការប្រកួត​កីឡាប្រដាល់​សាកល និង​គុន​ខ្មែរ​ជើងឯក​ជាតិ ឆ្នាំ​២០១៩ ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​៧ មក​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១១ តុលា បន្ទាប់​ដំណើរការ​ប្រកួត ចំនួន ៥ ថ្ងៃ​មក​នោះ ។​

ទិដ្ឋភាព​ប្រកួត​

​ទោះបី​ទាំង​ពិធី​បើក និង​បិទ​ការប្រកួត ធ្វើ​រួមគ្នា នៅ​មជ្ឈមណ្ឌល​កីឡា កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​) ក៏ពិតមែន តែ​ប្រដាល់​សាកល ប្រកួត​នៅ​សាល​ហ្វឹកហាត់​ប្រដាល់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។ ចំពោះ​ប្រដាល់​គុន​ខ្មែរ ប្រកួត​នៅ​មជ្ឈមណ្ឌល​កីឡា កងយោធពល​ខេមរភូមិន្ទ​។​

​សម្រាប់​ប្រដាល់​គុន​ខ្មែរ ដែលមាន ៨ ប្រភេទ​ទម្ងន់​នោះ ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយមាស ៥ គ្រឿង លើ​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ទម្ងន់ ៥៤ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាម និង ទម្ងន់ ៧១ គីឡូក្រាម ។ ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយមាស ចំនួន​២​គ្រឿង លើ​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម និង​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ចំពោះ​រាជធានី​ភ្នំពេញ ដែល​ដណ្ដើមបាន មេដាយមាស​មួយគ្រឿង​នោះ គឺ​លើ​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។​

ទិដ្ឋភាព​ប្រកួត​បំពាក់​មេដាយ​

​ចំពោះ​ប្រដាល់​សាកល ដែលមាន ៨ ប្រភេទ​ទម្ងន់​ដែរនោះ ក្រសួងមហាផ្ទៃ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ប្រជែង​បាន​មេដាយមាស ចំនួន​៥​គ្រឿង លើ​ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម ទម្ងន់ ៥៦ គីឡូក្រាម ទម្ងន់ ៦៤ គីឡូក្រាម ទម្ងន់ ៦៩ គីឡូក្រាម និង​ទម្ងន់ ៧៥ គីឡូក្រាម ។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រជែង​បាន​មេដាយមាស ចំនួន​២​គ្រឿង លើ​ប្រភេទ​ទម្ងន់ ៤៩ គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ក្រសួងការពារជាតិ ដែល​ដណ្ដើមបាន​មេដាយមាស ចំនួន ១ គ្រឿង​នោះ គឺ​បាន​លើ​ប្រភេទ​ទម្ងន់ ៨១ គីឡូក្រាម ។​

ទិដ្ឋភាព​ប្រកួត​បំពាក់​មេដាយ​

​សម្រាប់​ប្រដាល់​គុន​ខ្មែរ ដែលមាន​ការផ្សាយ​ផ្ទាល់ ពី​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​នោះ អ្នក​ដណ្ដើមបាន​មេដាយមាស បានទទួល​ប្រា​ល់រ​ង្វាន់ ចំនួន ១.៥០០.០០០ រៀល លេខ​២ មេដាយប្រាក់ បាន​៩០០.០០០​រៀល និង​លេខ​៣ មេដាយសំរិទ្ធ បាន ៤៦០.០០០ រៀល ។​

​ចំពោះ​ប្រដាល់​សាកល ដែល​ពុំមាន​ក្រុមហ៊ុន​ណា ជួយ​ឩ​ប​ត្ថ​ម្ភ​នោះ ប្រាក់រង្វាន់ បាន​ទៅតាម​គោលការណ៍​កំណត់ របស់​ក្រសួង​អប់រំ យុវជន និង កីឡា ។ លោក ប៊ួ​យ សោ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​ឲ្យ​ដឹងថា សម្រាប់​ជ័យលាភី​មេដាយមាស បានទទួល​ប្រាក់រង្វាន់ ៣០០.០០០ រៀល មេដាយប្រាក់ បានទទួល ២០០.០០០ រៀល និង​មេដាយសំរិទ្ធ បានទទួល ១៦០.០០០ រៀល ។​

ទិដ្ឋភាព​ប្រកួត​បំពាក់​មេដាយ​

​អ្នក​ប្រដាល់​គុន​ខ្មែរ ២ រូប ដែល​ចង់បាន​មេដាយមាស នោះ បាន​ទៅ​ប្រកួត​ប្រដាល់​សាកល ដោយ​ដណ្ដើមបាន​មេដាយមាស គឺ ម៉ន ព្រំ​ម៉ាញ ដែល​ប្ដូរ​មក ម៉ាង ព្រំ​ម៉ាញ ទម្ងន់ ៦៩ គីឡូក្រាម និង នី សុ​ភី ដែល​គេ​ស្គាល់​ជាទូទៅ​ថា ឡុង សុ​ភី វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់ ៧៥ គីឡូក្រាម ដែល​ចុះបញ្ជី​វ៉ៃ ឲ្យ​ក្រសួងមហាផ្ទៃ សុទ្ធតែ​ដណ្ដើមបាន មេដាយមាស ។ ពួកគេ​មានការ​ខកចិត្ត​ជាខ្លាំង នៅពេលដែល​ប្រាក់រង្វាន់ មាន​គម្លាត​គ្នា ខ្លាំង​បែបនេះ ៕v