​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​២​គួរ​នៅ​ដងស្ទឹង​ពោធិសាត់​

1091
ចែករម្លែក
  • 24
    Shares

​ដោយៈ​ពស​/​ពោធិសាត់ៈ​អភិបាលខេត្ត​ពោធិ៍សាត់​លោក​ម៉ៅ​ធនិន​នា​រសៀល​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ទស្សនា ការប្រណាំង​សាកល្បង​ទូកង​ខ្នាត​អន្តរជាតិ ចំនួន​២​គូ នៅតាម​មាត់​ស្ទឹង​ពោធិ៍សាត់ ផ្លូវ​លេខ​១០១ ដែល​ពិធី​ប្រណាំង​ជា​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង នា​ថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​មាន​ប្រវត្តិ​តាំងពី​បុ​រម​បុរាណ​ដ៏​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រជារាស្ដ្រ​ខ្មែរ ប្រារព្ធ​ធ្វើឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​។

​ជាក់ស្តែង​ជា​ប្រវត្តិសាស្ត្រ​ក្រោយ​ឆ្នាំ​១៩៧៩​ខេត្តពោធិ៍សាត់​ពុំ​ធ្លាប់មាន​កម្មវិធី​ប្រណាំងទូក​ខ្នាត​អន្តរជាតិ​នោះឡើយ​សម្រាប់​ដើម​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​ជាពិសេស​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក​ម៉ៅ ធនិន បានរៀបចំ​ពិធី​ប្រណាំងទូក​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ទល់មុខ​ផ្លូវ​ចូល​វត្ត​ពាល​ញែក ដែលមាន​ទូក​ចូលរួម​ប្រ​គួ​ត​ប្រជែង​រហូត​ទៅដល់​១៣​គូ​ជាមួយនឹង​សម្លៀកបំពាក់​ប្រពៃណី​តាម​ព័ណ៌​ចំណុះ​ទូក​។

​ចំពោះ​វេទិកា​ទស្សនា​ស្ថាបនា​ឡើង ដោយ​ប្រភេទ​ឈើ​ប្រណីត សាងសង់​ទៅតាម​បទដ្ឋាន​បុរាណ​ខ្មែរ ជា​សំណង់​ប្រវត្តិសាស្ត្រ​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់ ជា​ប្រយោជន៍​សាធារណៈ​។ សម្រាប់​នៅ​ថ្នាក់ជាតិ​ឆ្នាំនេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨៕S/

​ប្រណាំងទូក​សាកល្បង​ខ្នាត​អន្តរជាតិ​២​គួរ​នៅ​ដងស្ទឹង​ពោធិសាត់​