ប្រណីត ប្រណិត សំ., បា.(គុ.) (បណីត) ដែលឧត្តម, ថ្លៃថ្លា, ផ្ចិតផ្ចង់, ស្រស់បញ្ចង់, រលើបរលង់, ឆើតឆាយ, ឆ្ងាញ់ពិសា៖ របស់ប្រណីត, អាហារ ប្រណីត។ ប្រណីតប្រណមផ្ចង់កាយ គោរព, លើកដៃប្រណម្យដោយផ្ចិតផ្ចង់, ផ្ចិតផ្ចង់អស់ពីចិត្ត (សរសេរជាប្រណិត ក៏បាន) ។
ប្រណម្យ -ណំសំ. (កិ.) លើក កម្បង់អញ្ជលីសំពះ (ពាក្យប្រណម និង ប្រណម្យទាំង២នេះជាវេវ. អាចប្រើជា ជំនួសគ្នាបានតាមពេញចិត្តប្រើ) ។
ប្រតិដ្ឋ ប្រតិដ បា., សំ. ( កិ. ) (បតិដ្ឋ, ប្រត្ឋិ “ឋិតនៅនឹង, តាំងនៅស៊ប់, តាំងនៅជាប់លាប់, ឈរស៊ប់,…”) ខ្មែរប្រើពាក្យនេះសំដៅសេចក្តីថា បង្កើត ឱ្យមានឡើងតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះនឹងនោះខុស សោះក៏មានត្រូវដែរក៏មាន៖ កុំអាលជឿ ពេក ព្រោះអ្នកនិយាយ ចេះតែប្រតិដ្ឋ ថាៗទៅទេ។ ប្រើជាគុ. ក៏បាន៖ រឿង ប្រតិដ្ឋ, ពាក្យប្រតិដ្ឋរឿងឬពាក្យដែល គេប្រតិដ្ឋឱ្យមានឡើង៖ សាស្ត្រាល្បែង ថ្លែងរឿងក្រៅពីជាតកមែនទែន, ដូចជា រឿងលក្សណវង្ស, រឿងស័ង្ខសិល្ប៍ ជ័យ, រឿងសព្វសិទ្ធ, រឿងជិនវង្ស … សុទ្ធតែជារឿងប្រតិដ្ឋដូចគ្នានឹងរឿង ប្រលោមលោកដទៃទៀតដែលជារឿង ប្រតិដ្ឋនោះដែរ។
ប្រណិប័តន៍ សំ. ( ន. ) (ប្រណិបតន)ការសម្តែងសេចក្តីគោរព, ការគំនាប់, ការឱនសំពះ។ ប្រើជាកិ. ក៏បាន៖ សូមក្រាបប្រណិប័តន៍…។
ប្រិមប្រិយ –ប្រីសំ., បា.(គុ.) (ប្រេមនន. “មនុស្សឬអ្វីៗដែលជាទី ស្រឡាញ់”+ប្រិយគុ. “ដែលគួរឱ្យស្រឡាញ់, ដែលជាទីស្រឡាញ់”, បា. បេម + បិយ សេចក្តីដូចសំ. ដែរ) ដែលស្រស់ប៉ប្រៃ គួរឱ្យស្រឡាញ់, ដែលគួរឱ្យស្រឡាញ់ ក្រៃពេក (ច្រើនប្រើប្រិមប្រិយជាង )៖ មុខមាត់ប្រិមប្រិយ (ច្រើនប្រើចំពោះ តែមុខមាត់), ប៉ុន្តែខាងកាព្យអាចប្រើ លាយចម្រុះគ្នាបានទាំងពីរ ដូចជាមើល មាត់ក៏ប្រិមប្រិយហាមាត់ស្តីឥតទាស់ឆ្គង មើលមុខស្រស់បំព្រងទាំងដងខ្លួនក៏ ប្រេមប្រិយ។
ប្រិតប្រៀង ( កិ. ) ប្រិតដោយ រឹតត្បិតឱ្យប្រព្រឹត្តម៉ត់ចត់ទៀងទាត់តាម គតិធម៌និងគតិច្បាប់៖ មាតាបិតានិង គ្រូបាអាចារ្យប្រិតប្រៀងបុត្រធីតានិង សិស្សានុសិស្សឱ្យកាន់សុចរិតប្រព្រឹត្តល្អ, កូនឥតសណ្តាប់ធ្នាប់មកពីម្តាយឪពុក មិនប្រិតប្រៀង។
ប្រារឰ –រប់សំ., បា. ( កិ. ) (,ប្រ + អា + រឰ, អា + រព្ភ) តាំងផ្តើម, ផ្តួចផ្តើម, ផ្គងជាមុន, និយាយតំណាល អំពីរឿងដើម, ប្រុងប្រៀប, រៀបរប, ចំពោះ, សំដៅត្រង់់ នឹកដើម, គិតដល់, ភ្នកនឹកដល់ ៖ ប្រារឰការងារ, ប្រារឰពី រឿងកម្សត់កម្រនឹងគ្នាមកអំពីដើម, ប្រារឰដល់បុត្រភរិយា, បញ្ញត្តិនេះជា សាធារណៈឥតប្រារឰឈ្មោះណាមួយ ដោយដាច់ខាតទេ៘ រ. ស. ទ្រង់ ព្រះប្រារឰទ្រង់មានព្រះតម្រាស់ផ្តើម ឡើង, ទ្រង់ភ្នកដល់, ទ្រង់មានព្រះ តម្រាស់ចំពោះ …,ទ្រង់ធ្វើ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះប្រារឰ ទៀនជ័យ គឺទ្រង់អុជទៀនជ័យនៅថ្ងៃ ផ្តើមចូលព្រះរាជពិធីបុណ្យចម្រើនព្រះ-ជន្មវស្សា ឬព្រះរាជពិធីត្រស្តិសង្ក្រាន្ត…។
ប្រដុងប្រជា ( កិ. ) ជួយទំនុក បម្រុង, ជួយផ្ចុងផ្តើម៖ ជួយប្រដុងប្រជា វាផង, គ្មាននរណាជួយប្រដុងប្រជាគ្នា សោះ (ព. សា.) ។
ប្រៀន ( កិ. ) បង្រៀន។ ប្រៀន ប្រដៅស្តីប្រដៅឱ្យហាត់រៀន, ប្រដៅឱ្យបានបទ, ស្តីប្រដៅញឹក ញយឱ្យដឹង កិច្ចការ ឬវត្តប្រតិបត្តិផ្សេងៗ (ម. ព. ប្រិតផង) ។ ( ប. ) ពាក្យសម្រាប់ និយាយផ្សំជាមួយនឹងពាក្យអៀនថាៈអៀន បៀនគឺអៀនមូរមុខ,ក្រអឹមក្រអៀម។
ប្រឹក្សា ប្រឹក-សាសំ.( ន. ) (បរីក្សា) ការពិចារណា, ដំណើរស្ទង់ ការ, ការល្បងមើលឱ្យឃើញពិត, ការ ពិគ្រោះគ្នា។ ខ្មែរយើងប្រើជាកិ. ពិគ្រោះ គ្នា, ជជែកពិគ្រោះគ្នាឱ្យឃើញហេតុ ឃើញដំណើរៈ ចាំប្រឹក្សាគ្នាសិន, បាន ប្រឹក្សាយល់ព្រមគ្នាហើយ,គណៈកម្មការបានប្រឹក្សាគ្នាអស់រយៈកាលដ៏ យូរ… ៕ ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចសង្ឃរាជ ជួន ណាត