​ប្រតិភូ​ក្រសួងកសិកម្ម​ចុះ​ជួប​ជាមួយ​ប្រជា​សហគមន៍​កសិកម្ម​សាមគ្គី​ភ្នំ​ពេជ្រ​បូរី​

298
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​លី​ផល្លា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ជួប​សំណេះសំណាល​ការងារ​ជាមួយ​ប្រជា​សហគមន៍​កសិកម្ម​សាមគ្គី​ភ្នំ​ពេជ្រ​បូរី ស្ថិតនៅ​ឃុំ​ភ្នំពេញ ស្រុក​គូលែន​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​ប្រជា​សហគមន៍​កសិក​ម្ម​សាមគ្គី​ភ្នំ​ពេជ្រ​បូរី​ដែល​បាន​នឹង​កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ​ពី​សមាជិក​លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​។​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​សមាជិក​ចំនួន​១៩៣​គ្រួ​សារបាន​ចុះកិច្ចសន្យា​តាមរយៈ​សហគមន៍​លក់​ស្រូវ​សិរី​រា​ង្គ​ជូន​ក្រុមហ៊ុន​AmruRice​ក្នុង​បរិមាណ​២.១៣១​តោន​។​

​ជាល​ទ្ឋ​ផល​គិត​ត្រឹម​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​សហគមន៍​បាន​ប្រមូល​ផល​ស្រូវ​លក់​ជូន​ក្រម​ហ៊ុន​បាន​ប្រមាណ​ជិត​៦០​ភាគរយ​ហើយ​។​ខណៈពេល​នោះដែរ​ក្រុម​ប្រតិភូ​បាន​ពិនិត្យ​ពី​ខ្សែសង្វាក់​វេច​ខ្ចប់​អង្ករ​សរីរាង្គ សម្រាប់​លក់​ជូន​ទីផ្សារ​ផងដែរ​៕S/​