​ប្រតិភូ​ខេត្ត​បា​រៀ​-​វង់​តាវ ស្វែងរក​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា

191
ចែករម្លែក

ដោយ​៖​បាយ័ន​
​សៀមរាបៈ
នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ជំនួប​ពិភាក្សា​ការងារ រវាង​ថ្នាក់ដឹកនាំ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈប្រតិភូ មកពី​ខេត្ត​បា​រៀ​-​វង់​តាវ នៃ​ប្រទេស​វៀតណាម ក្នុង​បំណង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ការផ្លាស់ប្តូរ​បទពិសោធ​ន៍ លើ​វិស័យ​ទេសចរណ៍ និង​ការគ្រប់គ្រង អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​។​

​លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្វាគមន៍​គណៈប្រតិភូ មកពី​ខេត្ត​បា​រៀ​-​វង់​តាវ យ៉ាង​កក់ក្តៅ និង​បាន​លើក​អំពី​កាលប្រវត្តិ​សំខាន់ៗ នូវ​ការរីកចម្រើន ក្នុង​មណី​យ​ដ្ឋា​ន​អង្គរ តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការអភិរក្ស ព្រមទាំង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​។ ដូច្នេះ ២០ ឆ្នាំ​មកនេះ តំបន់​រមណីយដ្ឋាន​អង្គរ រក្សាបាន​នូវ​តម្លៃ​លេចធ្លោ ជា​សកល​របស់ខ្លួន តាំងពី​ដំបូង រហូតដល់​បច្ចុប្បន្ន​។​

​លោក​ង្វៀន ហុង​លិញ (Nguyen Hong Linh) សមាជិក​គណៈកម្មាធិកា​រ មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន ខេត្ត​បា​រៀ​-​វង់​តាវ បាន​ថ្លែងថា ប្រទេស​កម្ពុជា ជា​ទឹកដី​សម្បូរបែប ពិសេស​បេតិកភណ្ឌ​វប្បធម៌ ហើយ​ភាពជោគជ័យ លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នេះ មិន​ត្រឹមតែ​ជា​មោទនភាព របស់​ប្រជាជន​កម្ពុជា​ទេ តែ​ក៏​ជា​មោទនភាព របស់​មនុស្សជាតិ​ទាំងមូល​។​

​លោក ក៏បាន​ស្នើ​ឲ្យ​មានការ​ចែករំលែក ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​គ្នា​ទៅវិញទៅមក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ នាពេល​អនាគត សម្រាប់​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ និង​ការគ្រប់គ្រង​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌​៕v

អាជ្ញាធរ​ជាតិ​អប្សរា​ជួប​ជាមួយ​ប្រតិភូ​ខេត្ត​បា​រៀ​-​វង់​តាវ ប្រទេស​វៀតណាម​(​អប្សរា​)