​ប្រតិភូ​ប៉ូលិស​ឥណ្ឌូនេស៊ី​ស្វែងយល់​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​

836
ចែករម្លែក

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​គណៈប្រតិភូ ប៉ូលិស​ប្រទេស​ឥណ្ឌូនេស៊ី​មួយក្រុម​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ Chry shranda Dwilaksana​ប្រធាន​នាយកដ្ឋាន​នរគ​បាល​ចរាចរ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី​១៤ សីហា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​មន្ត្រី​របស់ខ្លួន​មក រាជធានី​ភ្នំពេញ​។

ដោយ​បានមក​ស្វែងយល់​និង​ដក​បទពិសោធ​ពី​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ​ស្របពេល​នៅ​រាជធានី​ភ្នំពេញ​ការគ្រប់គ្រង​ចរាច​រណ៍​មាន​លក្ខណៈ​ល្អប្រសើរ​ដែល​អាច​ទទួល​បាន​នោះ​។​

​ក្នុងនោះ លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​ទទួល​ស្វាគមន៍​គណៈប្រតិភូ​បានឱ្យដឹងថា​ប៉ូលិស​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បានមក​បំពេញ​ទស្សនៈកិច្ច នៅ​រាជធានី​ភ្នំពេញ​នេះ គឺមាន​គោលបំណង​ស្វែងយល់​និង​ដក​បទពិសោធ​ពី​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ ដោយសារ​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​ចរាចរ​ណ៍​មាន​លក្ខណៈ​ល្អប្រសើរ​ដែល​អាច​ទទួល​យក បាន​។

​លោក​អភិបាលរង​រាជធានី បានបញ្ជាក់​ទៀតថា​៖ ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង​៦០០​គ្រឿង ដោយ​ទើបតែ​ដំណើរការបាន​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការងារ​នេះ​យើង​ធ្វើ​បានល្អ​ដែល​អាច​ទ​ទូល​យកបាន​។

​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេ​វ ហាក់ ស្នងការរង​រាជធានី​ភ្នំពេញ បានឱ្យដឹង​ដែរ​ថា​៖ នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ប្រវែង​១៨៨៣​គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១​លាន​៦​សែន​នាក់​។

​តែបើ​គិតពី​ប្រជាពលរដ្ឋ​ដែល​មក​ស្នាក់នៅ​និង​រៀនសូត្រ​ថែមទៀត​នោះ​ចំនួន​ប្រជាព​លេ​ដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​បាន​កើនឡើង​រហូតដល់​ជាង​២​លាន​នាក់ ។​សម្រាប់​ស្ថិតិ​មធ្យោបាយ​យាន្ត​យន្ត​វិញ នៅ​ឆ្នាំ​២០១៧ មាន​រថយន្ត​ចំនួន​៤៦​ម៉ឺន​គ្រឿង ម៉ូតូ​១​លាន​៦​សែន​គ្រឿង​។

ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​វិញ​លោក ចេ​វ ហាក់​បាន​បញ្ជាក់ថា សម្រាប់​៨​ខែ​ឆ្នាំ​២០១៨​នេះ​គ្រោះថ្នាក់​ចរាចរ​បានកើត​មាន​ឡើង​ចំនួន​៤១៤​ករណី​បណ្តាលអោយមាន​មនុស្ស​១៦៦​នាក់​បាន​ស្លាប់ របួសធ្ងន់​ចំនួន​៤២១​នាក់ របួសស្រាល​ចំនួន​១១៩​នាក់ ។​

​ចំនួន​នេះ​បើ​គិត​ជាធ​ម្យ​ម​ភាគ​គឺ​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​មនុស្ស​ស្លាប់​២​នាក់​។​ដោយមាន​បញ្ហា​ប្រឈម​នេះហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើតឱ្យមាន​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​ចរាចរ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​គ្រប់គ្រង​ល់​បញ្ហា​ចរាចរ​និង​ទប់ស្កាត់បាន​បទល្មើស​ផ្សេងទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស្នងការរង​ក៏បាន​ស្នើ​សុំឱ្យ​ប៉ូលីស​ឥណ្ឌូនេស៊ី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផងដែរ ដោយសារតែ​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​នេះ​វា​អាចជួយ​ការងារ​ច្រើន​លើ​បញ្ហា​សន្តិសុខ​៕S/

ប្រតិភូ​ប៉ូលិស​ឥណ្ឌូនេស៊ី​ស្វែងយល់​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​