​ប្រតិភូ​អន្តរជាតិ​ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​មួយ​ក្នុងស្រុក​ជីក្រែង​

365
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ​និង​អង្គការ​ពាក់ព័ន្ធ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ManoothumNaovanan​អ្នកសម្របសម្រួល​រប​ស់​អង្គការ​ក្រុម​អ្នក​ស្ម័​ត្រ​ចិត្ត​ស៊ីវិល​។​ប្រតិភូ​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​ក្នុងភូមិ​តា​រៀម​ឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ដែល​ក្នុង​សហគមន៍​នេះ​មាន​អតីត​ពល​មួយចំនួន​ដែល​ធ្លាប់​បានទទួល​រងគ្រោះ​ក្នុង​ការធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​។​

​ពិធី​ចុះ​ទស្សនកិច្ច​នៅ​សហគមន៍​ក្នុងភូមិ​តា​រៀម​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​ស្ថិតនៅ​ក្នុងភូមិ​តា​រៀម​ឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​លោកស្រី​ManoothumNaovanan​អ្នកសម្របសម្រួល​រប​ស់​អង្គការ​ក្រុម​អ្នក​ស្ម័​ត្រ​ចិត្ត​ស៊ីវិល​បាន​និយាយថា​ក្នុង​សហគមន៍​នេះ​មាន​អតីត​ពល​មួយចំនួន​ដែល​ធ្លាប់​បានទទួល​រងគ្រោះ​ក្នុង​ការធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​និង​មាន​បងប្អូន​ពលករ​ជាច្រើន​ទៀត​កំពុងស្នាក់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ថៃ​មាន​ទាំង​ឯកសារ​ស្របច្បាប់​និង​មិនមាន​ឯកសារ​ស្រប​។​

​លោកស្រី Manoothum Naovanan បាន​បន្តថា​នៅក្នុង​ឱកាស​នោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​លើក​ជា​សំណួរ​ជុំវិញ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ហើយ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយចំនួន​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​តំណាង​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ​។​បាន​ជម្រាបជូន​អំពើ​ប្រភេទ​ការងារ​ដែល​ផ្តល់ជូន​ពលករ​បរទេស មាន​ចំនួន​ពីរ​ប្រភេទ គឺ​ការងារ​សំណង់ និង​ការងារ​បម្រើ​តាម​ផ្ទះ​។​

​លោកស្រី​បាន​បន្តទៀតថា​ចំពោះ​បញ្ហា​ដែល​បងប្អូន​បានលើកឡើង​អំពី​ថៅកែ​ដកហូត​ឬ​រំលោភបំពាន​ទៅលើ​សិទ្ធិ​របស់​ពលករ​នោះ​សូម​ទៅ​ដាក់​ពាក្យបណ្តឹង​មន្ទីរ​ការងារ​និង​កិច្ចការពារ​សិទ្ធិ​ពលករ​រួមទាំង​ការបញ្ជាក់​អំពី​ច្បាប់ទម្លាប់​នៃ​ការរស់នៅ​របស់​ពលក​រ​ក្នុងប្រទេស​ថៃ និង​សេវា​ដែល​ផ្តល់ជូន​ដល់​ពលករ ៕S/

​រូបភាពៈ ប្រតិភូ​អន្តរជាតិ ធ្វើ​ទស្សនកិច្ច​នៅ​សហគមន៍​មួយ​ក្នុងស្រុក​ជីក្រែង​៕​បាយ័ន​