​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំ ណង​ជួយ​អភិវឌ្ឍ​ន៍ខេត្ត​ព្រះសីហនុ​

373
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ប្រទេស​ចិន​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​ខេត្តព្រះសីហនុ ។ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​វិនិយោគ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ ។ ពាក់ព័ន្ធ​ការស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន លោក លី ឃឺ​ជាំ​ង នាយករដ្ឋមន្ត្រី​ចិន​បាន​គាំទ្រ​និង​បា​ន​ស​ន្យ​ថា​និង​ផ្តល់​ជំនួយឥតសំណង​ជួយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ។ភាគី​ទាំងពីរ​ក៏បាន​ឯក​ភាពគ្នា​ឲ្យ​មានកិច្ចប្រជុំ​គណកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជាចិននៅមុន​ដំណាច់​ឆ្នាំនេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅ​រសៀល​ថ្ងៃទី ៣ខែ វិច្ឆិកានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេចតេ​ជោ ហ៊ុន សែន បាន ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី ឃឹ​ជាំ​ង នាយករដ្ឋមន្ត្រី​ចិន​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃដែលជា​ជំនួប​លើក​ទី​៣នៅក្នុង​ឆ្នាំនេះ ។​

​នៅក្នុង​ជំនួប​នោះ​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន បានស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ចិន​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ដោយសារ​កម្ពុជាបាន​វិនិយោគ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នេះ​ជា​ខេត្ត​អាទិភាព​សម្រាប់​រាជរដ្ឋាភិបាល​។ចំណុច​នេះ​លោកលីបាន​ឯក ភាព​ថា​ប្រទេស​ចិន​គាំទ្រ​ជាពិសេស​គឺការជួយ​ដល់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុហើយ​រដ្ឋាភិបា ល​នៃ​ប្រទេស​ទាំងពីរ​និង​ពិភាក្សា​ក្នុងការ​ប្រើប្រាស់​ជា​ជំនួយឥតសំណង​ដល់​ខេត្ត​ព្រះសីហ នុ​នេះ​។​

​ចំណុច​ទី​២.​ទាក់ទង​កិច្ចប្រជុំ​លើក​ទី​៥​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជាចិនសម្ដេច​បានស្នើ​សុំឱ្យ​មាន​ជំនួប​នេះ​នៅក្នុង​ខែ​១២​ឆ្នាំ២០១៩​នេះ​ដែលគ្រោង​ធ្វើ​នៅ​ខេត្តព្រះសីហ នុ​​។​ចំណុច​នេះ​លោកលីបាន​ឆ្លើយតប​ថា​ចិន​និង​គាំទ្រ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ដើម្បី​ពិ ភាក្សា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រ​ទេស​ទាំងពីរ ។​

​ចំណុច​ទី​៣.​គឺ​ទាក់ទង​ទៅនឹង​កិច្ចប្រជុំ​អនុតំបន់​ដែលមាន​យន្តការ​ពីរ​នោះ​មាន​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង​និង​ទន្លេមេគង្គ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​ក្រោយនេះនិងកិច្ចប្រជុំ​កំពូល​អនុតំបន់​ទន្លេមេគង្គ​ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​ដែរ​។ប្រទេស​ពាក់ព័ន្ធ​ជាពិសេសប្រទេស​កម្ពុជា​និង​ចិននឹង​សហការគ្នា​ដើម្បីឱ្យ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំក្រោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ ក្រៅពីនោះ​ទៀត​ឆ្នាំនេះ​ជា​ឆ្នាំ​ដែ ល​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​បាន​ឯកភាព​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​ការអនុ វត្ត​ច្បាប់ហើយ​កន្លងមក​យើង​បានធ្វើ​យ៉ាង​ល្អ​៕