​ប្រទេស​ចិន​មាន​សមត្ថភាព​បំបាត់​ឥទ្ធិពល​អវិជ្ជមាន ដែល​នាំមក​ដោយ​ការវិវាទ​ផ្នែក ពាណិជ្ជកម្ម​

127
ចែករម្លែក

ប្រឈម​នឹង​វិធានការ​ទប់ទល់​ផ្នែក​ពាណិជ្ជកម្ម​លើក​ទី ៣​ដែល​ប្រទេស​ចិន​បាន​ធ្វើឡើង ដោយ​បង្ខំចិត្ត មនុស្ស​ខ្លះ​នៅ​ប្រទេស​អាមេរិក​ប្រកាសថា​នឹង​លើកកម្ពស់​ថែមទៀត​នូវ កម្រិត​អត្រាពន្ធគយ​នៃ​ផលិតផល ៥៥០០០០ លាន​ដុល្លារ​អាមេរិក​ដែល​ប្រទេស​ចិន នាំ​ចេញទៅ​ប្រទេស​អាមេរិក ដើម្បី​បង្ខំ​ឱ្យ​ភាគី​ចិន​ថមថយ តាមរយៈ​ការដាក់​សម្ពាធ គាប​ស​ង្គ​ត់​ដ៏​ខ្លាំងក្លា​បំផុត ។ នេះ​ជាការ​វិភាគ​ខុសឆ្គង​មួយទៀត​ចំពោះ​ឆន្ទៈ និង​សមត្ថ ភាព​របស់​ប្រទេស​ចិន ។ ប្រទេស​ចិន​មាន​ឆន្ទៈ​មោះមុត​ដែល​គ្មាន​អ្នកណា​អាច​បំបែក បានឡើយ ក្នុងការ​គាំពារ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេសជាតិ និង​ផ​លិ​ប្រយោជន៍ គន្លឹះ​របស់​ប្រជាជន ។ ជាពិសេស ភាគី​ចិន​មាន​សមត្ថភាព​បំបាត់​ឥទ្ធិពល​អវិជ្ជមាន ដែល​នាំមក​ដោយ​ការ​ការវិវាទ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក ។​

​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនោះ​ដោយសារ​ភាគី​អាមេរិក​បាន​បង្ក​ការវិវាទ​ផ្នែក​ពាណិជ្ជកម្ម​ដោយ​ចេតនា ដែលមាន​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ ភាគី​ចិន​បាន​ចាត់វិធានការ​ទប់ទល់ ៣ លើក​ដោយ​បង្ខំចិត្ត ។ នេះ​ជា​វិធានការ​ចាំបាច់​របស់​ប្រទេស​ចិន ដើម្បី​ថែរក្សា​ការពារ សិទ្ធិ​សម​ហេតុផល​របស់ខ្លួន ហើយក៏​ជា​សកម្មភាព​ចាំបាច់​សម្រាប់​ការ​គាំពារ​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី និង​ក្បួនច្បាប់​អន្តរជាតិ ។​

​សហគមន៍​អន្តរជាតិ​ផ្តល់​ការគាំទ្រ​ជាទូទៅ​ចំពោះ​គោលជំហរ​របស់​ភា​គី​ចិន ។ លោក ជោ​ន លួស អតីត​ប្រធាន​នៃ​មន្ទីរ​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្រុង ឡុង​ដ៍​នៃ​ប្រទេស​អង់គ្លេស បាន​បញ្ជាក់ថា វិធានការ​ទប់ទល់​អំពី​អត្រាពន្ធគយ​របស់ ប្រទេស​ចិន​ជា​“​ការឆ្លើយតប​ចាំបាច់​” ដែល​ត្រូវ​ដាក់ចេញ​ដោយ​ប្រទេស​ចិន​ក្រោយពី ប្រទេស​អាមេរិក​លើកតម្កើង​អត្រាពន្ធគយ​ចំពោះ​ប្រទេស​ចិន​ដោយ​គ្មាន​មូលហេតុ សម​ហេតុផល​ទេ ។​

​ជាការ​ពិត សេដ្ឋកិច្ច​ចិន​មាន​សក្តានុពល​ដ៏​ធំធេង​ដែលជា​ប្រភព​នៃ​ជំនឿ​ចិត្ត​របស់ ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​ការ​គា​បស​ង្គ​ត់​ផ្នែក​ពាណិជ្ជកម្ម​ពី​ប្រទេស​អាមេរិក ។ ជាដំបូង ប្រទេស​ចិន​មាន​សមត្ថភាព​បំបាត់​ឥទ្ធិពល​អវិជ្ជមាន​ដែល​នាំមក​ដោយ​ការ វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក ។ ទន្ទឹមនឹង​នេះដែរ​យុទ្ធសាស្ត្រ អំពី​ការអភិវឌ្ឍ​ទីផ្សារ​ពហុ​វិស័យ​បាន​លើកកម្ពស់​សមត្ថភាព និង​ជំនឿ​ចិត្ត​របស់​ប្រទេស ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​ការវិវាទ​ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និង​អាមេរិក ។ បើ​សម្លឹង​មើលទៅ​អនាគត​ជំនឿ​ចិត្ត​របស់​ប្រទេស​ចិន មាន​ប្រភពពី​ការពង្រីក​ទំហំ​នៃ​ការបើក​ទូលាយ ។ នេះ​ក៏បាន​ចាក់​បញ្ចូល​នូវ​កម្លាំង ចលករ​ថ្មី​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ដោយមាន​គុណភាព​ខ្ពស់ ។​

​ភាគី​ចិន​មានចិត្ត​ស្ងប់​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ផ្សេងៗ តាមរយៈ​ការពិគ្រោះ​ពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​ហើយ​តវ៉ា​ប្រឆាំងនឹង​ការលើកកម្ពស់​នូវ​កម្រិត​នៃ​ការវិវាទ ផ្នែក​ពាណិជ្ជកម្ម ។ បើ​ភាគ​អាមេរិក​នៅតែ​ធ្វើ​យ៉ាងនេះ​បន្តទៅទៀត​ភាគី​ចិន​នឹង​ចាត់ វិធានការ​ទប់ទល់​ដោយ​បង្ខំចិត្ត ហើយ​គ្មាន​ជម្រើស​ផ្សេងទៀត​ទេ ៕ (​វេ​ប​សាយ​វិទ្យុ​ជាតិចិន​)

#