​ប្រទេស​ចំនួន​បួន​នឹង​ជួយ​ជួសជុល​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​និង​កោះ​កេរ​

1381
ចែករម្លែក
  • 6
    Shares

ដោយៈ​អង្គរតូច​/​សៀមរាប​៖ ប្រទេស​ចំនួន​៤ ដែលជា​សមាជិក​អាយ​ស៊ី​ស៊ី​(ICC)​ព្រះវិហារ រូ​ម​មាន​ប្រទេស ចិន ឥណ្ឌា ប្រទេស​បែ​ល​ហ្សិ​ក និង​ប្រទេស​ថៃ នឹង​ត្រៀម​ជួយ​ជួសជុល​រមណីយដ្ឋាន ប្រាសាទព្រះវិហារ និង​ប្រសាទ​មួយចំនួនទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​កោះ​កេរ ។​

​ក្រោយ​បញ្ចប់​នៃ​កិច្ចប្រជុំពេញអង្គរ​លើក​ទី​៤ គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ សម្រាប់​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទព្រះវិហារ ហៅ​កាត់​អាយ​ស៊ី​ស៊ី ព្រះវិហារ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨។

លោក​គឹម សេ​តារា អគ្គនាយក​អាជ្ញាធរ​ព្រះវិហារ បានផ្តល់​បទ​សម្ភាស​ន៏​ថា តំបន់​ប្រាសាទព្រះវិហារ ដែលមាន​តួ​ប្រាសាទ​ចំនួន​៥ ហើយ​មាន​ភាព​ទ្រុឌទ្រោម​ប្រទេស​ចិន​ជា​អ្នកធ្វើ​ការជួសជុល​ដោយ​តួ​ប្រាសាទ​ទី​១​ទី​២​និង​ទី​៣​។​

ប៉ុន្ដែ​សម្រាប់​តួ​ប្រាស​ទី​៤​និង​ទី​៥​ព្រមទាំង​ជណ្ដើរ​ខាងជើង​ប្រទេស​ឥណ្ឌា​ជា​អ្នក​ជួសជុល​។​ជាមួយគ្នា​នោះ​ប្រទេស​បែ​ល​ហ្សិ​ក​ជួយ​បង្កើត​បណ្តុំ​ទិន្ន័យ​(Database)​សម្រាប់​ជួយ​សម្រួល​ដល់​ការជួសជុល​បណ្តា​ប្រាសាទ​។

ចំណែកឯ​ប្រ ទេស​ថៃ និង​ធ្វើការ​ជួសជុល​ប្រាសាទ​មួយចំនួនទៀត​ក្នុង​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ​។​លោក​បាន​បន្ដថា បើសិន​ដៃគូរ​នៃ​ប្រទេស​ទាំង​បួន​នេះ មានការ​លះបង់​ជួយ​ជួសជុល​និង​អភិរក្ស​ប្រាសាទព្រះវិហារ នោះ​នឹង​ធ្វើអោយ​ប្រាសាទបុរាណ​ទាំងនោះ​កាន់តែ​ប្រសើរឡើង ។​

​លោក​អ​គ្ក​នាយក​បន្ថែមថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ស្វែង​ជំនួយ​ទាំង​ថវិកា​និង​អ្នកជំនាញ ដើម្បីអោយ​វប្បធម៌​របស់​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​មួយកំរិត​ទៀត ក្នុងខណៈដែល​ប្រាសាទ​ទាំងនោះ​មាន​វ័យ​ចំណាស់​។

ជាមួយគ្នា​នោះ​លោក ក៍​មានការ​ព្រួយ​បារ​ម្មណ៍​ពី​ប្រាសាទព្រះវិហារ ដែល​កំពុង​ជួប​កង្វះ​ទឹក​ក្រោម​ដី ដែល​ធ្វើអោយប៉ះពាល់​ដល់​គ្រិះ​ប្រាសាទ និង​មាន​ផលប៉ះពាល់​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង​យ៉ាងខ្លាំង​៕​រូបភាពៈ​ទិដ្ឋភាព​នៃ​កិច្ចប្រជុំ និង​លោក​អគ្គនាយក​ផ្តល់​បទ​សម្ភាស​ន៏​៕S/

​ប្រទេស​ចំនួន​បួន​នឹង​ជួយ​ជួសជុល​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​និង​កោះ​កេរ​