​ប្រទេស​បែ​ល​ហ្សិ​ក​ធ្វើ​ពិធី​ប្រគល់​មេដាយ​ការងារ​ជូន​ដល់​លោកស្រី Bernadette Glisse

109
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​មេដាយ​ការងារ​នៃ​ស្តេច​ប្រទេស​បែ​ល​ហ្សិ​ក​ជូន​ដល់​លោកស្រី​BernadetteGlisse​នាយិកា​អង្គការ​ការី​តាស​ប៊ែ​ល​ហ្សិ​ក​(CaritasBelgiumofCambodia)​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ដែល​បាន​អនុវត្ត​នូវ​សកម្មភាព​មនុស្សធម៌​កន្លងមក​រយៈពេល​ជា​៣០​ឆ្នាំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ Theam’s House Art Gallery Siem Reap ។​

តាមរយៈ​ការអនុវត្ត​សកម្មភាព​មនុស្សធម៌រ​បស់​អង្គការ​(CaritasCambodia)​ពិធី​ប្រគល់​មេដាយ​ការងារ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ និង​លោក Philippe Kridelka ឯកអគ្គរាជទូត​ប៊ែ​ល​ហ្សិ​ក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា​។ លោក Patrick Govaert​អគ្គ​កុងស៊ុល​បែ​ល​ហ្សិ​ច​ប្រចាំ​ទីក្រុង​បាងកក​និង​សហការី​លោក​ប្រធានសភា​រពា​ណិ​ជ្ចក​ម្ម​ខេត្តសៀមរាប​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​ប្រធាន​អង្គភាព​ពន្ធនាគារ​ខេត្ត​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​៕S/

​រូបភាព​÷ ប្រទេស​បែ​ល​ហ្សិ​ក​ធ្វើ​ពិធី​ប្រគល់​មេដាយ​ការងារ​ជូន​ដល់​លោកស្រី Bernadette Glisse នាយិកា​អង្គការ​ការី​តាស​ប៊ែ​ល​ហ្សិ​ក​(Caritas Belgium of Cambodia) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​៕ បាយ័ន​