​ប្រទេស​ម៉ូ​ណា​កូ ចូលក្នុង​“​ពេលវេលា​ប្រទេស​ចិន​”

614
ចែករម្លែក
  • 137
    Shares
ថ្ងៃទី​២៤​ខែមីនា លោក​ស៊ីជី​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូ​ណា​កូ

ដោយៈ​អគ្គ​ស្ថានីយ​វិទ្យុទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន​/ភ្នំពេញៈ ​ថ្ងៃទី​២៤​ខែមីនា លោក​​ស៊ីជី​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូ​ណា​កូ ។ នេះ​គឺជា​លើកទីមួយ​ដែល​មេដឹកនាំ​កំពូល​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ដ៏​ស្រស់ស្អាត​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ទ្វីបអឺរ៉ុប​នេះ ។ ពេល​ថ្មីៗ​កន្លងទៅនេះ ព្រះអង្​គម្ចាស់ Albert Ⅱ ដែលជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ម៉ូ​ណា​កូ​បាន​ថ្លែងថា កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨ ព្រះអង្គម្ចាស់​បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅកាន់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​អំឡុងពេល​ទ្រង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ។ ព្រះអង្គម្ចាស់​បាន​ថ្លែង​នៅពេល​ទទួល​បទសម្ភាសន៍​ថា ទស្សនកិច្ច​របស់លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​លើក​នេះ​គឺជា​កិត្តិយស​ធំ​ណាស់​សម្រាប់​ព្រះអង្គ ។ គួរ​បញ្ជាក់ថា ទស្សនកិច្ច​របស់លោក​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជីន​ភីង​លើក​នេះ នាំ​ឲ្យ​ប្រទេស​ទាំងពីរ​ចិន​និង​ម៉ូ​ណា​កូ​សម្រេចបាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ប្រមុខរដ្ឋ​តែ​ក្នុង​រយៈពេល​៦​ខែ​ប៉ុណ្ណោះ ។​

លោក​ស៊ីជី​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូ​ណា​កូ


នៅក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃទី ២៤ ខែមីនា លោក ស៊ី​ជីន​ភីង បាន​កោតសរសើរ​ថា ទោះបីជា​ប្រទេស​ចិន​និង​ម៉ូ​ណា​កូ ខុសគ្នា​ទាំង​ទំហំ វប្បធម៌​ប្រវត្តិសាស្ត្រ​និង​ប្រព័ន្ធ​សង្គម​ ក៏ដោយ ក៏ប៉ុន្តែ​មាន​ចរិតលក្ខណៈ​ជាតិ​ប្រហាក់ប្រហែលគ្នា​និង​កិច្ចខិតខំ​ប្រឹង ប្រែង​ខាង​ស្មារតី​ដូចគ្នា​។​លោក​បានស្នើ​ឲ្យ​ភាគី​ទាំងពីរ​បន្ត​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅវិញ ទៅមក​ខាង​នយោបាយ បង្កើន​ការសម្របសម្រួល​ក្នុង​កិច្ចការ​អន្តរជាតិ​និង​ធ្វើ​ឲ្យ​ស៊ី ជម្រៅ​នូវ​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ​-​ឈ្នះ​។​តាម​ទិន្នន័យ​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែសីហា ឆ្នាំ ២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន ១២៥ លាន​ដុល្លារ​។​ក្នុងនោះ វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​កិច្ចសហប្រតិបត្តិការ​ផែ្ន​ក​ទូរគមនាគមន៍​ចល័ត​ស្ថិតនៅ​ជួរមុខ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​សហភាព​អឺរ៉ុប​។​
​តាម​ប្រភព​ដំណឹង​បាន​ឲ្យ​ដឹងថា រហូតដល់​បច្ចុប្បន្ននេះ មូលនិធិ​ព្រះអង្គម្ចាស់​Albert​ទី​២​នៃ​ប្រទេស​ម៉ូ​ណា​កូ​បាន​ដំណើរការ​គម្រោង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ​សត្វ​ខ្លា​ភាគ​ឦសាន​ជាដើម​ជាមួយ​ប្រទេស​ចិន​។​ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក​ស៊ី​ជីន​ភីង​បានស្នើ​បង្កើន​កម្រិត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ការការពារ​អេកូឡូស៊ី លោក​ស៊ី​ជីន​ភីង​ស្វាគមន៍​មូលនិធិ​ព្រះអង្គម្ចាស់​Albert​ទី​២​នៃ​ប្រទេស​ម៉ូ​ណា​កូ​ធ្វើ​សកម្មភាព​សុខុមាលភាព​សាធារណៈ​ដើម្បី​ការពារ​បរិស្ថាន​នៅ​ប្រទេស​ចិន​។​

ព្រះអង្គម្ចាស់​Albert​ទី​២​បាន​សង្កត់ធ្ងន់ថា ប្រទេស​ម៉ូ​ណា​កូ​រីករាយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា ការច្នៃប្រឌិត​ថ្មី ការ ការពារ​បរិស្ថាន ការការពារ​សត្វព្រៃ​និង​ថាមពល​កកើត​ឡើងវិញ​ជាដើម​។​
​សូម​រម្លឹកថា ព្រះអង្គ Albert ទី​ពីរ​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន ១០ ដង​មកហើយ ។ ដើម្បី​អបអរ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​របស់ លោក​ស៊ី​ជីន​ភីង ប្រធាន​រដ្ឋ​ចិន ប្រទេស​ម៉ូ​ណា​កូ​បានធ្វើ​ការត្រៀម​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់ ។ ក្នុង​ពិធី​អបអរ​ស្វាគមន៍​យ៉ាង​ឱឡារិក​ក្នុង​រាជ​រាំង មន្ត្រី​បញ្ជាការ​នៃ​កងកិត្តិយស​បាន​ជម្រាបសួរ​និង​ស្វាគមន៍​ទៅកាន់​លោក​ប្រធាន​រដ្ឋ​ចិន​ដោយនិយាយ​ភាសា​ចិន ។

មុនពេល​កិច្ចសន្ទនា ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​ភរិយា​នៃ​ប្រមុខរដ្ឋ​ទាំងពីរ​បាន​ជួប​សន្ទនា​ជាពិសេស​ក្នុង​សាល​សម្រាប់​រាជវង្សានុវង្ស​ក្នុង​រាជវាំង ។ ដើម្បី​អប​អារ​ស្វាគមន៍​ភ្ញៀវ​ចិន ក្មេងៗ​ម៉ូ​ណា​កូ​ដែល​រៀន​ភាសា​ចិន​បាន​ច្រៀង​ចម្រៀង​ប្រពៃណី​ចិន​ជាដើម​ក្នុង​ពិធី​បដិសណ្ឋារកិច្ច ។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​គឺជា​ចំណុច​ផ្តោត ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់​សម្រាប់​បណ្តា​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​ម៉ូ​ណា​កូ​។ ពេល​ទទួល​បទ​សម្ភាស​ពី​អ្នកកាសែត លោកស្រី​Monica orgnati ដែល​បាន​សិក្សា​នៅ​ប្រទេស​ចិន​បាន​ថ្លែងថា “ ខ្ញុំ​ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ​ជា​ឱកាស​ក៏​ល្អ​សម្រាប់​ម៉ូ​ណា​កូ​និង​ចិន​។ ប្រជាជន​ម៉ូ​ណា​កូ​មិនសូវ​យល់ដឹង​ច្រើន​ពី​ប្រទេស​ចិន​ទេ តាមរយៈ​ការ​នេះ​ពួកគេ​នឹងមាន​ការស្វែងយល់​ថែម​មួយកម្រិត​ទៀត​ទៅលើ​ប្រទេស​ចិន​, ម្យ៉ាងវិញទៀត ទោះបីជា​ម៉ូ​ណា​កូ​មាន​ផ្ទៃដី​តូច​ក៏ដោយ ប៉ុន្តែ​យើង​មាន​គោលនយោបាយ​អនុគ្រោះ​ជាច្រើន និង​ស្វាគមន៍​យ៉ាងខ្លាំង​ដល់​មិត្ត​ចិន​មក​បណ្តាក់ទុន ទិញ​ផ្ទះ​និង​ធ្វើ​ទេសចរណ៍​នៅ​ម៉ូ​ណា​កូ​។​”


កាសែត​Monaco-Matin​នា​ថ្ងៃទី ២៣ ខែមីនា​បាន​ផ្សាយដំណឹង​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ម៉ូ​ណា​កូ​របស់លោក​ស៊ី​ជីន​ភីង​គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ប្រវត្តិ សាស្ត្រ​ម៉ូ​ណា​កូ ។ ទង់ជាតិ​ចិន​បក់​រវិចៗ​ពាសពេញ​ប្រទេស​ម៉ូ​ណា​កូ ហើយ​ការការពារ​សន្តិសុខ​ក៏ត្រូវ​បាន​ពង្រឹង​យ៉ាងខ្លាំង ។ ទស្សនា​វ​ដ្តី​Monaco Hebdo បាន​អធិប្បាយ​ដោយ​ស៊ីជម្រៅ​អំពី​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ម៉ូ​ណា​កូ​និង​ចិន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ជីន​ភីង ៕SRN

លោក​ស៊ីជី​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូ​ណា​កូ
លោក​ស៊ីជី​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ម៉ូ​ណា​កូ