​ប្រទះឃើញ​គ្រាប់កាំភ្លើង​ធុន​DK75​ប្រមាណ​ជាង​៣០​គ្រាប់​កប់​ក្នុង​ដី​នៅ​ស្រុក​សំឡូត

191
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែ វិច្ឆិកា​ឆ្នាំ ២០១៩​នៅ ចំណុច អូរ ឆ្នាំង ធ្លុះ​ស្ថិត​ក្នុងភូមិ ឆក រកា​ឃុំ ស៊ុ ង​ស្រុក សំឡូត​ខេត្ត បាត់ដំបង​។​ប្រជាពលរដ្ឋ មួយ ក្រុម បាន ដើរ ចាក់ ដី ដើម្បី រក គល់ឈើ ចាស់ៗ​ដែល កប់ នៅ ក្នុង ដីចម្ការ មួយ កន្លែង បាន​ប្រទះឃើញ​គ្រាប់កាំភ្លើង ធុន DK75 ជាង ៣០ គ្រាប់ ដែល ច្រក ក្នុង បំពង់ ការពារ យ៉ាង ត្រឹមត្រូវ នៅ មាន គុណភាព ១០០​ភាគរយ​។​

លោក​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​នៅ ព្រឹក ថ្ងៃ ទី ៨ ន​ខែ​ឆ្នាំ​ដដែល​មាន ខាង​អធិការ មាន កម្លាំង វរៈ ការពារ ព្រំដែន​និង អង្គភាព ស៊ីម៉ាក់ បាន ចុះទៅ កាន់ ចំណុច ខាងលើ ព្រមទាំង បាន​បន្ត​កាយ​រក​គ្រាប់​ទាំងនោះ​ចេញពី​រណ្ដៅ​ដែល​សរុប​មាន​ចំនួន​៣៤​គ្រាប់​។​គ្រាប់​ទាំងនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ដោយសារ តែ មាន បំពង់ ការពារ នូវ ការ ជ្រាប ទឹក និង ការ ប៉ះពាល់ ដី​។​

​លោក​ព្រីង បញ្ញា ឫទ្ធិ​ប្រធាន អង្គភាព កំចាត់មីន​ស៊ីម៉ាក់​ប្រចាំ ខេត្ត បាត់ដំបង​បាន បញ្ជាក់ ថា គ្រាប់ ទាំងនេះ អាច ជា គ្រាប់ ដែល កម្លាំង ប្រដាប់ អាវុធ ណាមួយ​បាន កប់ លាក់ ទុក កាលពី សម័យ សង្គ្រាម​ផ្ទែ​ក្នុង​។​ប៉ុន្តែ ដោយសារ តែ មាន បំពង់ ការពារ ទើប ធ្វើ ឲ្យ គ្រាប់​ទាំងនេះ​នៅមាន​គុណភាព ល្អ ដដែល ។​បច្ចុប្បន្ន លោក បាន ចាត់ កម្លាំង ចុះទៅ ទទួល យក ទៅ រក្សាទុក នៅ ក្នុង អង្គភាព ហើយ​ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​៕S/

​រូប​ថ​តៈ​ប្រជាព​លត​ដ្ឋ​ប្រទះឃើញ​កាំភ្លើង ធុន DK75​ជាង​៣០​គ្រាប់ ប្រគល់​គ្រាប់​DK75​ចំនួន ៣៤ គ្រាប់​ទៅឱ្យ​អង្គភាព​ស៊ីម៉ាក់​យកទៅ​រក្សាទុក​