​ប្រទះឃើញ​គ្រាប់​ប្រភេទ​៦០​ម​ម​ប្រគល់ឱ្យ​ជំនាញ​យកទៅ​កម្ទេចចោល​

795
ចែករម្លែក

​ដោយៈ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ប្រជាពលរដ្ឋ​ចិត្តល្អ​មួយ​គ្រួ​សារបាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​៦០​ម​ម​ចំនួន​១​គ្រាប់​ហើយ​បាន​រាយការណ៍​ទៅ​អង្គការ​ហេ​ឡូ​ត្រាស​ដើម្បី​យកទៅ​កម្ទេចចោល​។​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​គ្រាប់​៦០​ម​ម​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ​នៅ​ចំណុច ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ពួកគាត់​ប្រទះឃើញ​គឺ​នៅ​ចំណុច​ដីស្រែ​មួយកន្លែង​ពេលដែល​ប្រជាពលរដ្ឋ​ល្អ​រូបនោះ​ដើរកាត់​វាលស្រែ​ក៏​ប្រទះឃើញ​ហើយក៏​រាយការណ៍​ទៅប្រាប់​សមត្ថកិច្ច​។​ក្រោយពី​ទទួល​ព័ត៌មាន​នេះ ការិយាល័យ​អាវុធជាតិផ្ទុះ​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស ចុះ​ទៅដល់​គោលដៅ​ដើម្បី​ពិនិត្យ​គ្រាប់ ហើយក៏​សម្រេច​កំ​ម្ទេ​ច​គ្រាប់​ចោល​នៅនឹងកន្លែង​តែម្តង ដោយ​មិនអាច​យកមក​រក្សាទុក​បាន​៕S/

​ប្រទះឃើញ​គ្រាប់​ប្រភេទ​៦០​ម​ម​ប្រគល់ឱ្យ​ជំនាញ​យកទៅ​កម្ទេចចោល​