​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​

113
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​នៅក្បែរ​គីឡូម៉ែត្រ​លេខ​៥៩​ផ្លូវជាតិ​៦២​ភូមិ​រំចេក​ឃុំរ​ម្មណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​វា​មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់បែក​ត្បាល់​៨០​មី​លី​ម៉ែត្រ​ចឹ​ង​ដែរ​។

​ប្រជាពលរដ្ឋ​បាន​សុំឱ្យ​មន្ត្រី​ជំនាញ​យក​វា​ទៅ​បំផ្លាញចោល​ឆាប់ៗ​នេះ​ព្រោះ​បើ​ទុក​យូរ​ខ្លាច​ថា​មាន​ភ្លើង​ឆេះ​ព្រៃ​បណ្តាលឱ្យ​គ្រាប់​នោះ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជ​ជន​ដែល​អាស្រ័យ​ផល​នៅក្បែរនោះ​ឬ​អ្នកធ្វើដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​។​បើតាម​ពលរដ្ឋ​ដែល​ឃើញ​បាន​និយាយ​ឱ្យដឹងថា​គ្រាប់​ត្បាល់​Mota82mm​ប្រភេទ​គ្រាប់ផ្លោង​ហាម​ប៉ះ​ឫ​នៅក្បែ​ព្រោះ​គេ​បាញ់​រួចហើយ​។​គ្រាប់​នេះ​វា​ត្រៀម​ផ្ទុះ​គ្រប់ពេល​ទុកឱ្យ​មន្ត្រី​ជំនាញ​ធ្វើបាន​សុវត្ថិភាព​។​

លោក​សាយ​ដេ​ត​អធិការ​ស្រុក​រវៀង​បាន​ឱ្យនៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​ជំនាញ​បាន​យក​ចេញពី​ទីតាំង​ដែល​ប្រជាជន​ប្រទះឃើញ​គ្រាប់​ខាងលើ​នោះ​ហើយ​ដើម្បី​យក​កម្ទេចចោល​៕S/