​ប្រទះឃើញ​ទារ​កា​ទើបនឹង​ប្រសូត្រ​នៅក្នុង​ព្រៃ​ត្រូវបាន​សង្គ្រោះ​

668

​ដោយៈ​គូលែន​/​សៀមរាបៈ​ទារ​កា​ទើបនឹង​ប្រសូត្រ​បាន​ប្រហែល​២​ទៅ​៣​ថ្ងៃ​ដែល​គេ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​។​ប៉ុន្តែ​ទារិកា​កម្សត់​ត្រូវ​ដែល​គេ​ប្រទះឃើញ​ហើយក៏​នាំយកមក​ស​ង្ក្រោះ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប ខេត្តសៀមរាប ឥឡូវ​ទារិកា​នៅមាន​ជីវិត​នៅឡើយ​។​

​ទារិកា​ដែល​បាន​ប្រទះ​រកឃើញ​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងព្រៃ​មួយកន្លែង​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈពេលដែល​ស្ត្រី​២​នាក់​កំពុង​ដើររក​កាប់​អុស ក្បែរ​កន្លែងកើតហេតុ​ក៏បាន​លឺ​សម្លេង​យំ​ចេញពី​ក្នុងព្រៃ​ហើយ​ពួកគាត់​ទៅ​មើល​ក៏​ប្រទះឃើញ​ទារិកា​ខាងលើ​។​

ក្រោយពី​ឃើញ​ទារិកា​ដ៏​អភ័ព្វ​នោះ ពួកគាត់​ក៏បាន​រាយការណ៍​មក​សង្កាត់​គោកចក ហើយ​សហការគ្នា​ចុះ​ទៅយក​ទារិកា​រួចហើយ​ក៏​បញ្ជូនមក​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ដើម្បី​សង្គ្រោះបាន​ទាន់ពេលវេលា​។​​ទារិកា​រងគ្រោះ​នោះ​ដែល​ម្តាយ​យកទៅ​បោះចោល មានការ​រុំ​ក្រណាត់​សំពត់​ត្រឹមត្រូវ ។

​ប៉ុន្តែ​រាងកាយ​របស់​ទារិកា​ត្រូវបាន​ស្រមោច​ខាំ​កន្ទួល​ពេញ​ខ្លួន​ថែម​ទៀតផង​។​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​អែរ​ណោះ​វិញ​ត្រូវបាន​គេ​រាយការណ៍​ថា​មាន​សុខភាព​ល្អប្រសើរ​។​ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​ឪពុកម្តាយ​ទារិកា​រូបនោះ មានឈ្មោះ​អ្វី ហើយ​នៅទីណា​ទេ​៕S/

រូបភាពៈ​ម្តាយ​ចិត្ត​អប្រិយ​យក​កូន​ទើបនឹង​ប្រសូត្រ​ទៅ​បោះចោល​នៅក្នុង​ព្រៃ​ត្រូវបាន​សង្គ្រោះ​មកវិញ​៕​គូលែន​