​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ សមត្ថកិច្ច​សន្និដ្ឋានថា​ខ្យល់គ​

659
ចែករម្លែក

​ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កាលពី​រសៀល​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​ជា​អ្នក​កាប់​អុស​ម្នាក់ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ នៅ​ខាងកើត​ភូមិ​ចំងាយ​១.៥០០​ម៉ែត្រ ដែល​ស្ថិតនៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ជុំ​វណ្ណៈ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​រំចេក​ខាងលិច​បាន​បញ្ជាក់ថា​រូបគាត់​បាន​ដើរទៅរ​កកាប់​អុស​នៅ​ខាងកើត​ភូមិ​រំចេក​ខាងលិច ដែលមាន​ចំងាយ​១៥០០​ម៉ែត្រ​ពី​ភូមិ ក៏បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដែលជា​អ្នកភូមិ​ជាមួយគ្នា បាន​ដេកស្លាប់​ក្នុងព្រៃ​។​

សមត្ថកិច្ច​បាន​បន្តថា តាម​ការ​បំ​ភឺ្ល​របស់​ឈ្មោះ រ៉េ​ន ហឿន អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រព​ន្ឋ​របស់​សាកសព បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ត្រូវជា​ប្តី​របស់គាត់ បាន​ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​៤ ខែមករា​ឆ្នាំ​២០១៩​មក​ម្លេះ​។​ដោយ​រូបគាត់​ជា​ប្រពន្ធ​តាមរក​ដែល​តែ​រក​មិនឃើញ​។​ជនរងគ្រោះ​មានឈ្មោះ បូ ជាតិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

តាម​ការពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ​និង​ការពិនិត្យ​របស់​សមត្ថ​កិច្ច​ជំនាញ​បាន​សន្និដ្ឋាន​បញ្ជាក់ថា​ស​ព​ជនរងគ្រោះ​គឺ​ស្លាប់​ដោយ​ខ្ស​ល់គ​ពុំ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូបភាពៈ ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្នុងព្រៃ សមត្ថកិច្ច​សន្និដ្ឋានថា​ខ្យល់គ​៕​បាយ័ន​