​ប្រទះឃើញ​លលាដ៍ក្បាល​ជីដូន​និង​ចៅ​ដែល​ឃាតករ​សម្លាប់​កាត់​ក្បាល​នៅ​ស្រុក​ព្រៃឈរ​

325
ចែករម្លែក

ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​លលាដ៍ក្បាល​ចំនួន​ពីរ​គឺ​ជីដូន​និង​ចៅស្រី​ដែល​ឃាតករ​បានសម្លាប់​កាត់​ក្បាល​ចេញពី​ដងខ្លួន​ទុកចោល​នៅ​ក្នុងព្រៃ​ស្ថិតក្នុង​ឃុំ​ថ្ម​ពូន​ស្រុក​ព្រៃឈរ​នាពេល​កន្លងមក​នោះ​ត្រូវ​ប្រទះឃើញ​ហើយ​។​ដោយ​សត្វ​ឆ្កែ​បាន​ពាំ​លលាដ៍ក្បាល​ជីដូន​នៅក្បែរ​បង្គន់​និង​លលាដ៍ក្បាល​ចៅ​នៅក្នុង​ចម្ការ​ស្វាយចន្ទី​ឃ្លាត​ពីគ្នា​ប្រមាណ​២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទួល​ថ្ម​ឃុំ​ថ្ម​ពូន​ដដែល​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩​មេសា​ថា ពេលនេះ​យើង​កំពុង​បន្ត​រុករក​រណ្តៅ​កប់​ក្បាល​សាកសព​ជនរងគ្រោះ​ទាំងពីរ​។​ឯខាង​ជំនាញ​នគរបាល​ប្រទេស​អូស្ត្រាលី​និង​ខាង​បច្ចេកទេស​យើង​កំពុង​សហការ​ធ្វើ​កោសល្យវិច័យ​លើ​លលាដ៍ក្បាល​ទាំងពីរ​។​

លោក​ស្នងការរង​បានឱ្យដឹង​ទៀតថា​មកដល់​ម៉ោង​ប្រមាណ​១១​ថ្ងៃ​ដដែល​នេះ​យើង​បាន​បែងចែក​កម្លាំង​រុករក​រណ្តៅ​ដែល​ឃាតករ​កប់​ក្បាល​សាកសព​ជនរងគ្រោះ​ក្នុង​រង្វង់​កាំ​ពី​៤០០​ទៅ​៥០០​ម៉ែត្រ​។​ចំណុច​ខាងក្រោយ​ផ្ទះ​ឈ្មោះ ប្រាក់ សេង​ហឿន ស្ថិតក្នុង​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន​ដែលមាន​ចម្ងាយ​ប្រហែល​ពីរពាន់ ម៉ែត្រ​ពី​កន្លែងកើតហេតុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង វុទ្ធី បាន​បន្ថែមថា តាមរយៈ​ការរុករក​រណ្តៅ​កប់​ក្បាល​សាកសព​នេះ គឹ​យើង​រកឃើញ​តម្រុង ជា​ភស្តុ​ង​តាង​បន្ថែមទៀត​សម្រាប់​ដាក់បន្ទុក​លើ​ជនជាប់ចោទ​ពីរ​នាក់​ឪពុក កូន​។ ប៉ុន្តែ​យើង​នៅតែ​បន្ត​រុករក​រណ្តៅ លលាដ៍ក្បាល​ជនរងគ្រោះ​ដែល​សត្វ​ឆ្កែ​ចំនួន ប្រាំបី​ក្បាល​នាំគ្នា ពាំ​មក​ដែលនាំឱ្យ​យើង​បាន​ប្រទះឃើញ​នេះ​។​

លោក​ស្នងការរង​បាន​បន្តថា​នៅ​ព្រឹក​នេះ​ខាង​ជំនាញ​បានបញ្ចប់​ការធ្វើ​កោសល្យវិច័យ​លើ​លលាដ៍ក្បាល​ជនរងគ្រោះ​ជីដូន និង​ចៅ​ហើយ​។ តាមរយៈ​នេះ​យើង​អាចសន្និដ្ឋាន គឺ​ជាង​៩០​ភាគរយ ហើយ គឺ​លលាដ៍ក្បាល​ធំ​ជា​របស់​សាកសព​ជនរងគ្រោះ​ជា​ជីដូន​ឈ្មោះ​វង់​អូន​អាយុ​៦៥​ឆ្នាំ​និង​លលាដ៍ក្បាល​តូច​ជា​ចៅស្រី​ខូវ​សាវឿន​អាយុ​៧​ឆ្នាំ​។

​ប៉ុន្តែ​ដើម្បីឱ្យ​ប្រាកដ​យើង​បា​នប​ញ្ជួ​ន​សំណាក​លលាដ៍ក្បាល​ទាំងពីរ​ធ្វើ​វិភាគ​ឱ្យបាន​ច្បាស់លាស់​។​ដោយឡែក​យើង​បន្ត​រុករក​រណ្តៅ​ជាមួយ​សត្វ​ឆ្កែ​ចំនួន​ប្រាំបី​ក្បាល​ស្វែងរក​កន្លែង​ឃាតករ​កប់​លាក់​ក្បាល​សាកសព​។​

​គួរ​បញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​មាន​អំពើ​ឃាតកម្ម​មួយ​បានកើត​ឡើង​នៅ​តំបន់​ត្រពាំង​បឹង ភូមិ​ថ្ម​ពូន​កណ្តាល ឃុំ​ថ្ម​ពូន ដោយ​ឃាតករ​បានសម្លាប់​ជនរងគ្រោះ​ទាំងពីរ ខាងលើ​។ ក្រោយ​កើតហេតុ​ឃាតកម្ម​នេះ ខាង​នគរបាល​ជា​ម្ចាស់​ករណី​នៃ​សំណុំ​រឿងនេះ បាន​បើក​ការ ស៊ើបអង្កេត​បាន​ឈានទៅ​កំណត់​មុ​ខឹ​ញ្ញាជ​ន​សង្ស័យ និង​ចាប់ខ្លួន​មនុស្ស​ចំនួន ពីរ នាក់ គឺ​ឈ្មោះ ស៊ឹម ខេង អាយុ​៥៥​ឆ្នាំ​ជា​ឪពុក និង​កូនប្រុស​ឈ្មោះ ស៊ឹម សុខ​ខេ​ត អាយុ​៣៦​ឆ្នាំ ប​ញ្ជួ​ន​ទៅ​តុលាការ​។​

ជាមួយ​នោះ​នៅ​ថ្ងៃទី​៩​មេសា​២០១៩​តំណាង​អយ្យការ​និង​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​បានសម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​បណ្តោះអាសន្ន​ឪពុក​កូន​ទាំងពីរ​ពីបទ​ឃាតកម្ម​ដែល​មា​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២០២​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​៕S/​