​ប្រទះឃើញ​សពអណ្តែត​ទឹក​មក​ទើរ​នៅ​ស្ពាន​ពាម​ទេ​ក្រុង​ក្រចេះ​

895
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ខេត្តក្រចេះ​៖​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្ថិតនៅ​ស្ពាន​ពាម​ទេ​ក្នុងភូមិ​រការ​កណ្តា​លស​ង្កា​ត់រ​ការ​កណ្តាល​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​លោក​នេ​ត​លីន​អធិការ​ក្រុង​ក្រចេះ​បាន​ប្រាប់​ឱ្យដឹងថា​ក្រោយពី​កម្លាំង​នគ​បាល​ជំនាញ​ចុះទៅពិនិត្យ​ហើយ​ធ្វើ​កោសល្យវិច័យ​ពិនិត្យមើល​ហើយក៏​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សាកសព​បុរស​នេះឡើយ​។​នៅលើ​ខ្លួន​សាកសព​គឺមាន​ស្លៀក​តែ​ខោ​លី​អូរ​តែប៉ុណ្ណោះ​។​

នៅ​ដើមទ្រូង​ខាងឆ្វេង​មាន​រូបសាក់​និង​ក៏​ដៃ​ខាងឆ្វេង​ហើយ​សាកសព​មាន​សភាព​ហើម​។​លោក​បាន​បន្តទៀត​ថាបើ​បងប្អូន​ណា​មាន​បាត់​សមាជិក​ដែលមាន​ភិនភាគ​ខាងលើ​សូម​មក​ពិនិត្យ​ដោយផ្ទាល់​ផង​។​ព្រោះ​នៅពេលនេះ​នៅ​មិនទាន់បាន​ទទួលតំណឹង​និង​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ​។​

លោក​បាន​បន្ថែមទៀតថា​មន្ត្រី​ជំនាញ​របស់លោក​បាន​យក​សាកសព​ទៅ​ទុក​នៅ​វត្តរ​ការ​កណ្តាល​ដើម្បីឱ្យ​តាអាចារ្យ​បូជា​ទៅតាម​ប្រពៃណី​នៃ​ពុទ្ធសាសនា​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨៕S/​

​ប្រទះឃើញ​សពអណ្តែត​ទឹក​មក​ទើរ​នៅ​ស្ពាន​ពាម​ទេ​ក្រុង​ក្រចេះ​

#