​ប្រទះឃើញ​សព​បុរស​ម្នាក់​នៅតាម​ចិញ្ចើមផ្លូវ​

812
ចែករម្លែក

​ភ្នំពេញៈ​សព​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​នៅ​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​នៅ​ចំណុច ផ្លូវ ឌួង​ងៀប​៣ ភូមិ ទ្រង់មាន់ សង្កាត់ អូរ​បែកក្អម ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆាំ​២០១៨ ។​សព​ឈ្មោះ តឿ  អាយុ​ប្រហែល ៣២​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ ចិញ្ចើមផ្លូវ កន្លែងកើតហេតុ​ខាងលើ ។​

​ប្រជាពលរដ្ឋ ប្រាប់ថា សព​តែងតែ​ផឹកស្រា​ថ្នាំ​ជាប្រចាំ ។លុះដល់​ថ្ងៃកើតហេតុ ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ ក្បែរ​នោះ បាន​ទៅ​ដាស់ បុរសនោះ ស្រាប់តែ​ស្លាប់​បាត់ទៅហើយ ។ ក្រោយមក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ចុះទៅ​កន្លែង​កើ​ត​ហេតុ ធ្វើ កោសល្យវិច័យ ។​

ក្រោយ​ធ្វើ​កោសល្យវិច័យ​គ្រូពេទ្យ​បា​នស​ន្និ​ដ្ឋា​ន​ថា បុរសនេះ​ស្លាប់ ដោយសារ ខ្យល់គ​(​គាំងបេះដូង​ស្លាប់​) ។ បច្ចុប្បន្ន​សព យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​សរន

​ប្រទះឃើញ​សព​បុរស់​ម្នាក់​ដេកស្លាប់​តាម​ចិញ្ចើមផ្លូវ​