​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្រុង​ច្បារមន​

653
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អណ្តែត​ទឹកស្ទឹង​ព្រែក​ត្នោត​ដែល​មក​ទើរ​នឹង​ដើម​ឬ​ស្សី​ក្រោយ​ផ្ទះ​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នៅ​ចំណុច ភូមិ​តាំង​ទន្លេ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​មានឈ្មោះ​ឡុ​ក​ស៊ីណា​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​តាំង​ទន្លេ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​ដើរទៅ​ក្រោយ​ផ្ទះ​ដើម្បី​ទាញ​គល់​អុស​ដែល​អណ្តែត​ទឹកស្ទឹង​ស្រាប់តែ​ប្រទះឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អណ្ដែត​ទឹក​ហើយ​ក៍បាន​ស្រែក​ឆោឡោឡើង​ផ្អើល​ប្រជាពលរដ្ឋ​និង​នគរបាល​ដើម្បី​មកជួយ​ស្រង់​សាកសព​មក​ដាក់​លើគោក​។​

​នគរបាល​បាន​ឲ្យ​ដឹងថា​សាកសព​បុរស​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង​ពាក់អាវ​ពណ៌​ប្រផេះ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យវិច័យ​និង​ប្រកាស​សួររក​សាច់ញាតិ​ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្រុង​ច្បារមន​