​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​ក្បែរ​គល់ស្ពាន​នៅ​ក្រុង​ស្វាយរៀង​

80
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​មាន​ហេតុការណ៍​មួយ​កើតឡើង​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​មាន​ចង​ដែក​លួស​នៅ​ចង្កេះ​។​ជាមួយនឹង​កង់​ក្បែរ​គល់ស្ពាន​តា​ហោ​ដែល​ស្ថិត​ភូមិ​ក្បាលស្ពាន​សង្កាត់​ពោធិ៍​តា​ហោ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

​ជា​ជំហាន​ដំបូង​សមត្ថកិច្ច​មិនទាន់​កំណត់​បាន​ថា​ជា​ករណី​អ្វី​ពិតប្រាកដ​នោះទេ​ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​បឋម​គឺ​ជនរងគ្រោះ​អាច​ជិះ​កង់​ធ្លាក់ចូល​ទឹកទន្លេ​ស្លាប់​តែម្តង​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​នៃ​សព​សព​មានឈ្មោះ​ឌុន​ចំរើន​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្វាយចេក​ឃុំ​ស្វាយចេក​ស្រុក​រំដួល​ខេត្តស្វាយរៀង​។​តាម​ការសន្និដ្ឋាន​រប​ស់​កម្លាំង​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​គឺ​សព​ស្លាប់​ដោយសារ​លង់ទឹក​៕S/​