​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​វាលស្រែ​នៅ​ស្រុក​គងពិសី​

1658
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​នៅក្រោម​ដើម​ក្រសាំង​ក្នុង​វាលស្រែ​ស្ថិត​ក្នុងភូមិ​ស្តុក​ឃុំ​ស្តុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ ២០១៨​។​

តាម​សម្តី​ឈ្មោះ​សួង​វ៉ុ​ន​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជា​អនុ​ប្រធានភូមិ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​ទៅ​ដឹកគោ​នៅ​ខាងត្បូង​ភូមិ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​រួច​គាត់​បាន​ប្រទះឃើញ​សព​ឈ្មោះ​សៅ​សុំ​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្តុក​ឃុំ​ស្តុក​បាន​ដេកស្លាប់​ក្រោម​ដើម​ក្រសាំង​ក្នុង​វាលស្រែ​រួច​គាត់​ក៍​រត់​មក​ប្រាប់​នគរបាល​ឲ្យ​មក​ពិនិត្យ​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​ក្រោយពី​ទទួលដំណឹង​ភ្លាម​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ពិនិត្យឃើញ​មាន​ស្នាម​រលាត់ ត្រង់​កែងដៃ​ខាង​ឆ្វង និង​ខ្មង​ជើង​ខាងឆ្វេង​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​អះអាងថា​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង កាលពី​ថ្ងៃទី​១៥​ខែមីនា​រួច​ដើរ​ចេញពីផ្ទះ​បាត់​រហូត​ដោយ​សព​បុរស​ខាងលើ​ជា​មនុស្ស​ញៀន​ថ្នាំ​។​ក្រោយពី​ពិនិត្យ​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​វាលស្រែ​នៅ​ស្រុក​គងពិសី​