​ប្រទះឃើញ​សព​មនុស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អណ្ដែត​ទឹកទន្លេ​

250
ចែករម្លែក

​ដោយ​៖ សន សក្តា​/​កំពង់ឆ្នាំងៈ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់​ហើមប៉ោង​ស្អុយ អណ្ដែត​លើទឹក​តាម​ដង​ទន្លេ​ហូរ​ពី​ត្បូង​ទៅ​ជើង​នៅ​ចំណុច​ក្បាលកោះ​ឫស្សី​ដ​ង្កួ​ច​ក្នុងភូមិ​ឫស្សី​ដ​ង្កួ​ច ឃុំ​ជលសា​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​មិនទាន់​កំណត់​អត្តសញ្ញាណ​សាកសព​បាន​នៅឡើយ​ទេ​។​ប៉ុន្តែ​សមត្ថកិច្ច​បានឱ្យដឹងថា​លើ​ខ្លួន​សាកសព​មាន​ស្លៀកខោ​ខ្លី​ពណ៌​ខ្មៅ​ឆ្នូត​សងខាង​ពាក់អាវ​យឺត​ពណ៌​អង្កន់​ខ្មៅ​ក្រហម​ដៃខ្លី ។​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​សាកសព​នេះ​ត្រូវបាន​លោក​នាយរង​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលជ​ល​សា លោក​មេភូមិ​ឫស្សី​ដ​ង្កួ​ច​។​

កម្លាំង​ប្រជា​កា​ពារ​បាននាំគ្នា​រុញច្រាន​ចងទុក​ជាប់​និង​ដើមឈើ​នៅ​ខាងលើ​ដើម្បី​បន្តធ្វើ​ការស៊ើបអង្កេត និង​ស្វែងរក​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​