​ប្រទះឃើញ​សាកសព​កម្មករសំណង់​ម្នាក់​ស្លាប់​អង្គុយ​ក្បែរ​របង​ផ្ទះ​អ្នកស្រុក​

390
ចែករម្លែក
  • 5
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កម្មករសំណង់​ម្នាក់​ស្លាប់​អង្គុយ​នៅក្បែរ​របង​ផ្ទះ​អ្នកស្រុក​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​នៅ​ខាងក្រោយ​សកលវិទ្យា​ល័យ​ខ្មែរ​បច្ចេកវិទ្យា ស្ថិតនៅ​ក្រុម​១២ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​សាកសព​ឈ្មោះ​សឿង​សាត​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​កម្មករសំណង់ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​តាម​ការពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត សែ​ជូ សិទ្ធិ​ជោ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ បញ្ជាក់ថា សាកសព​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង (​ខ្ស​ល់គ​) ។​

​បច្ចុប្ប្ន​ន្ន​សាកសព​កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​យ៍ ៕S/​