​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់​លង់ទឹក​ទន្លេមេគង្គ​នៅ​ស្រុក​ឆ្លូង​

908
ចែករម្លែក
  • 5
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​សាកសព​ក្មេងស្រី​ម្នាក់​ត្រូវ​ឪពុកម្តាយ​ប្រទះឃើញ​លង់ទឹក​ទន្លេមេគង្គ​នៅក្រោយ​ផ្ទះ​ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​១​ឃុំ​ខ្សាច់​អណ្តែត​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​ស្រុក​ឆ្លូង​បាន​ប្រាប់​ឱ្យដឹងថា​សាកសព កុមារី​រងគ្រោះ​ឈ្មោះ ស៊ុន សុ​វ​ត្តី​ភេទ​ស្រី​អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​ទី​១​ឃុំ​ខ្សាច់​អណ្តែត​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ពេល​ឪពុកម្តាយ​ប្រទះឃើញ​សាកសព​កូន​របស់ខ្លួន​លង់ទឹក​ទន្លេមេគង្គ​។

ក្រោយមក​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​បានឱ្យដឹងថា​សាកសព​ពិតជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​ពិត​ប្រាកដ​មែន​។​

​សព​អាច​ស្លាប់​នៅ​ចន្លោះ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល​ខណៈពេលដែល​ឪពុកម្តាយ​មិន​នៅផ្ទះ​នាង​បាន​ចុះទៅ​ងូតទឹក​ទន្លេមេគង្គ​នៅក្រោយ​ផ្ទះ​តែម្នាក់ឯង​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​ទៅឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/