​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​នៅ​មាត់ទឹក​ក្រោម​ស្ពាន​ក្នុងស្រុក​ក្រឡាញ់​

795
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​សាកស​ពបុរ​សម្នាក់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​មាត់ទឹក​ក្រោម​ស្ពាន​តា​ម៉ុ​ន​ក្នុង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​ទាំង​ព្រឹក​ព្រលឹម​តែម្តង​។​ហេតុការណ៍​ប្រទះឃើញ​មនុស្ស​ដេកស្លាប់​នេះ បានកើត​ឡើង​កាល​ពិ​វេលា​ម៉ោង​៥​និង​៤០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែមេសា​ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​មាត់ទឹក​ក្រោម​ស្ពាន​តា​ម៉ុ​ន ក្នុងភូមិ​ពេ​ជ្ជោ​រ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ សប្បុរ​ស្រអែម អត់​មាន​ពាក់អាវ​ស្លៀកខោ​ខ្មៅ​ជើងវែង​។​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បង​បង្អូន​ប្រជាពលរដ្ឋ​ណា​ដែលមាន​បាត់​សមាជិក​សូមមេត្តា​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ស្រុក​ពួក​កុំបី​ខាន​៕S/

​រូបភាពៈ ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​នៅ​មាត់ទឹក​ក្រោម​ស្ពាន​តា​ម៉ុ​ន ក្នុងស្រុក​ក្រឡាញ់​៕​គូលែន​