​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ហើម​ស្អុយ​ជាមួយនឹង​ម៉ូតូមួយគ្រឿង​

708
ចែករម្លែក

ដោយ​៖​សៅ​វ៉ានឌី​/​ព្រះវិហារ​៖​អាចជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​គ្មាន​អ្នកណា​ដឹង​រហូតដល់​សាកសព​ហើម​ស្អុយ​ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​។​

ហេតុការណ៍​ប្រទះឃើញ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦-៨៧​ក្នុងភូមិ​ដំណាក់​ស្មាច់ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ ឆ្នាំ​២០១៩ ។​

​សព​បុរស​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​មាន​អាយុ​ប្រហែល​២៨​ឆ្នាំ​ពាក់​អាវដៃវែង​ពណ៌​ផ្កាឈូក​និង​ស្លៀកខោ​វែង​ពណ៌​ប្រផេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស្លាក​លេខ​ព្រះវិហារ​1C9933​ហើយ​។

​បើតាម​ការអះអាង​ពី​សមត្ថកិច្ច​សព​នេះ​បាន​ស្លាប់​ប្រហែល​២​ទៅ​៣​ថ្ងៃ​មកហើយ​។​បច្ចុប្បន្ន​សព​ត្រូវបាន​យកទៅ​តម្កល់​នៅ​វត្ត​គូលែន ដើម្បី​រង់ចាំ​សាច់ញាតិ មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​