​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​

466
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៩​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងទៅ​ប្រទេស​ឡាវ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹកទន្លេ​មេគង្គ​ខ្សែទឹក​ខាង​ឡាវ​។​

​ក្នុងនោះ​សមត្ថកិច្ច​បាន​អំពាវនាវ​បើ​បងប្អូន​ណា​បាន​បាត់បង់​សមាជិកគ្រួសារ​របស់ខ្លួន​ឬ​ញាតិ​ក្នុងភូមិ​សូម​អញ្ជើញ​ទៅ​មើល​នៅ​កោះ​ក្អែក​ជាប់​ភូមិ​កំពង់​ស្រឡៅ​ឃុំ​កំពង់​ស្រឡៅ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ចំណែក​សព​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ​។​បច្ចុប្បន្ន​សព​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រទេស​ឡាវ​យកទៅដាក់​នៅលើ​កោះ​នោះ​ហើយ​៕S/​