​ប្រទះឃើញ​សាកសព​មួយ​កំណាត់​ខ្លួន​ក្នុង​ក្រុងព្រះសីហនុ​សមត្ថកិច្ច​ស​ង្ស័​យ​ឃា​ត្ត​កម្ម​

327
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុៈ​អ្នកស្រុក​ប្រទះឃើញ​សាកសព​ជនបរទេស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយ​គ្រាន់តែ​ដឹងថា​ជា​ជនជាតិ​នៅ​អាស៊ី​។​ប្រទះឃើញ​នៅ​ចំណុច​ភូមិ​អូរត្រេះ​(​ក្នុង​ដីឡូត៍​មួយកន្លែង​)​ស្ថិតនៅ​ក្រុម​៦​ភូមិ​៦​សង្កាត់​៤​ខេត្ត​-​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​។​

តាម​ការចេញផ្សាយ​ក្នុង​Page​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​នេះ​។​សាកសព​បាន​ស្លាប់​ដោយ​សង្ស័យថា​ជា​អំពើ​ឃាតកម្ម​ដាច់​ខ្លួន​ជា​ពីរ​ឃើញ​តែមួយ​កំណាត់​ខ្លួន​ខាងលើ​រក​មិនទាន់​ឃើញ​មួយ​កំណាត់​ខ្លួន​ខាងក្រោម​។

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​វេច​ខ្ចប់​ដឹក​យកមក​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​រង់ចាំ​ការស្រាវជ្រាវ​រក​មូលហេតុ​,​រក​អត្តសញ្ញាណ​និង​ខាង​ជំនាញ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕S/​