​ប្រទះឃើញ​សាកសព​ស្ដ្រី​ម្នាក់​លង់ទឹក​បឹង​នៅ​ក្រុង​ក្រចេះ​

1060
ចែករម្លែក

​(​ក្រចេះ​)៖ សាកសព​ស្ដ្រី​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​លិច​ទឹក​បឹង​ស្ថិតនៅ​ក្នុងភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ កាលពី​ល្ងាច ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧​។​សមត្ថកិច្ច​ក្រុង​ក្រចេះ​បានឱ្យដឹងថា​សាកសព​មានឈ្មោះ តា​ត់ សា​វ៉ាន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយពី​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការពិនិត្យ​លើ​សាកសព និង​ប្រមូល​ព័ត៌មាន​ជុំវិញ​រឿងហេតុ អាច​សន្និដ្ឋានបានថា គឺ​ពិតជា​ស្លាប់​ដោយ​លង់ទឹក នៅ​ចន្លោះ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ បាន​ឲ្យ​ដឹងថា សព​ស្ត្រី​ខាងលើ ជា​ស្ដ្រី​មេ​មា​យ មានកូន​៧​នាក់ មាន​ជីវភាព​ក្រីក្រ ខ្វះខាត​មុខក្រោយ ហើយ​គាត់​តែងតែ​ដើរទៅ​បេះ​បន្លែ ត្រកួន នៅ​បឹង​ខាងក្រោយ​ផ្ទះ​យកមក​ស្លរ និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​កូនៗ​ប្រចាំថ្ងៃ​។​
​ប្រភព​ដដែល បាន​បន្តថា នៅ​ថ្ងៃកើតហេតុ​គេ​ឃើញ​ស្ត្រី​ខាងលើ​ផឹកស្រា​ស្រវឹង ហើយក៏​ចុះ​ទឹក​បឹង​បេះ​បន្លែ​ដូច​សព្វមួយដង ប៉ុន្តែ​ជា​អ​កុស​បាន​លង់ទឹក​បឹង​ស្លាប់ ដោយ​មិន​មានកូន​ណា​ម្នាក់​ដឹង​ឡើយ ។ លុះដល់​ម៉ោង​ប្រហែល ១៦​នឹង​៣០​នាទី មាន​ប្រជាពលរដ្ឋ​ទៅ​ដាក់មង ក៏បាន​ប្រទះឃើញ​សាកសព ហើយក៏​ស្រែក​ឲ្យ​គេ​ជួយ​ស្រង​ឡើង ទើប​កូនៗ​បានដឹងថា ម្ដាយ​លង់ទឹក​បឹង​ក្រោយ​ផ្ទះ​ស្លាប់ ។​

បច្ចុប្បន្ន​សព​ស្ត្រី​ខាងលើ ត្រូវបាន​កូនចៅ​យកទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​រដ្ឋ​បា​លា​រាម ហៅ​វត្ត​ប៉ាឆា ឋិត​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ៕S/​ដោយ​៖​សេង​ឃួន​

​ប្រទះឃើញ​សាកសព​ស្ដ្រី​ម្នាក់​លង់ទឹក​បឹង​នៅ​ក្រុង​ក្រចេះ​