​ប្រទះ​សព​បុរស​ម្នាក់​អាក្រាត​កាយនៅ​ជើងភ្នំ​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​

1521
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ពលរដ្ឋ​និង​កម្មករសំណង់​បាន​ប្រទះ​សព​បុរស​ម្នាក់​អាក្រាត​នៅ​ជើងភ្នំ​ខ្លា​កូន​ខាងក្រោយ​វិទ្យាល័យ​នេះ​នា​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៨ ។​

​លោក ប៊ុន តុល នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​សិរីសោភ័ណ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា : សព​នោះ​មាន​សភាព​ហើម​ស្អុយរលួយ នៅ​ជើងភ្នំ​ខ្លា​កូន​ថ្មី ក្នុង​រូបរាង​អាក្រាតកាយ ខាងត្បូង​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន ប្រមាណ ៧០០​ម៉ែត្រ​។

​ប្រភព​បាន​បន្តថា​សព​ជើង​កន្ធែក​ដៃ​លាត​អត់​ខោ​មានតែ​អាវយឺត​ដៃខ្លី​ក្រហម​។​ឯ​ខោ​ខូវប៊យ​ដែល​ស្រាត​ប្រឡាក់​ឈាម​នៅ​ឆ្ងាយ​ពី​សព​១៥​ម​។​យោង​ការធ្វើ​កោសល្យ​វិ​ច្ច័​យស​ពបាន​រងរបួស​បែ​ក​ក្បាល​ពីក្រោយ​៤​ស​.​ម​ដាច់​ចង្ការ​៥​ស​.​ម​សៀតផ្កា​ឆ្វេង​ស្នាម​ដាច់​៣​ស​.​ម​បបូរមាត់​លើ​ដាច់​៣​ស​.​ម​។​អាច​ស្លាប់​ពី​៥​ទៅ​៧​ថ្ងៃ​មកហើយ ។​

លោក​ប៊ុន​តុ​លាន​បានឱ្យដឹងថា​:​យោង​សមត្ថកិច្ច​ចម្រុះ​ធ្វើ​កោសល្យវិច័យ​និង​ការសន្និដ្ឋាន​ពី​ក្រុមគ្រួសារ​ឱ្យដឹងថា សព​មានឈ្មោះ ភឿន ស៊ី​មឿ​ន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ (​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ដាក់ថា កូ​វីត ) លំនៅដ្ឋាន​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​ជនរងគ្រោះ​ស្លាប់​ដោយ​ឃាតកម្ម​វាយ​នឹង​ដុំថ្ម​។​គ្រួសារ​ថា ជនរងគ្រោះ​បាន​បាត់​ម៉ូតូ​១​គ្រឿង​ផងដែរ​មុន​រកឃើញ​សព​នេះ ៕S/

​ប្រទះ​សព​បុរស​ម្នាក់​អាក្រាត​កាយនៅ​ជើងភ្នំ​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​