​ប្រធានាធិបតី​ស្រីលង្កា​អញ្ជើញ​ទស្សន​កិច្ច នៅ​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប​នា​ព្រឹក​នេះ

268
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅវេលា​ម៉ោងជាង​៩ ព្រឹក ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ​២០១៩​នេះ​លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា និង​លោកជំទាវ​បាន​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ​ខេត្តសៀមរាប​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​ក្នុង​ខេត្តសៀមរាប​ដែលជា​ទីក្រុង​បេតិកភណ្ឌ​វប្ប​ធ៌​ម​។​ ​វត្តមាន​របស់​ប្រធានាធិបតី​ស្រីលង្កា​នៅ​ខេត្តសៀម រាប​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​អភិបាលខេត្ត​នេះ​គឺ​លោក ទៀ សីហា និង​លោកស្រី ព្រមទាំង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។​

​លោក​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena និង​លោកជំទាវ​បាន​អញ្ជើញ​មក ដល់​ប្រទេស​កម្ពុជា​នៅវេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​៤​ថ្ងៃ​ចាប់ (​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩)​តប​តា ម​ការអញ្ជើញ​របស់​ព្រះ​ក​រុ ណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ​លោក​ប្រធានាធិបតី​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា និង ចូលរួម​វេទិកា​ធុរកិច្ច កម្ពុជា​-​ស្រីលង្កា ព្រមទាំង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង ដែរ ។ នៅ​ល្ងាច​ថ្ងៃទី ៩​ខែសីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​លោក​ប្រធានាធិបតី​ស្រីលង្កា​និង​ប្រតិភូ​ផងដែរ​នៅ​ស​ណ្ឋា គារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​៕​