​ប្រធាន​ក្រុមការងារ​អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ស្រុក​រំដួល

906
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក​សៅ​សុ​វ​ណ្ណី​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ​។​

ដើម្បី​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​ក្នុងឱកាស​នោះ​លោក សៅ សុ​វ​ណ្ណី ក៏បាន​បញ្ជាក់ថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​ប្រទេស ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី​២០ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​៕S/​

ប្រធាន​ក្រុមការងារ​អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ស្រុក​រំដួល

#