​ប្រធាន​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ត្រូវបាន​បញ្ជូន​ខ្លួន​មក​ឃុំ​នៅ​ខេត្តសៀមរាប​

363
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ប្រធាន​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ត្រូវបាន​បញ្ជូន​ខ្លួន​ពី​ទីក្រុង​ភ្នំពេញ​មក​ឃុំ​នៅ​ខេត្តសៀមរាប​ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​ប្រធាន​ក្រុមហ៊ុន​នោះ​ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​ខេត្តសៀមរាប កាលពី​ថ្ងៃ​សៅ​រ៏ ទី​២០ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ។​

​ជនជាប់ចោទ​ឈ្មោះ​ឌឹ​ម​សួន​ណាត​ប្រធាន​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ត្រូវបាន​ជាប់​ច​ចោទ​ពីបទ​ឆបោក​ប្រាក់​រាប់រយ​លាន​ដុល្លារ​ពី​ប្រជាពលរដ្ឋ​ហើយ​ត្រូវបាន​លោក​ជូ​លឹម​ហ៊ាង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​ចោទប្រកាន់​ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទម្ងន់ទោស​។​

មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដោយ​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពីរ​សៀ​ល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។​ជនជាប់ចោទ​ឈ្មោះ​ឌឹ​ម​សួន​ណាត​ប្រធាន​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​ពីបទ​ឆបោក​ពី​ប្រជាពលរដ្ឋ​លើ​គម្រោង​សាងសង់​វិស័យ​អចលនទ្រព្យ​។

ព្រមទាំង​ចេញ​មូល​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ គិត​ជា​ទឹកប្រាក់​ប្រមាណ​ពី ២០០ ទៅ​៣០០​លាន​ដុល្លារ​។​ដោយ​រូបភាព​នៃ​អំពើ​ឆបោក​នេះ​គឺ​លោក​ឌឹ​ម​សួន​ណាត​បាន​ដើរតួនាទី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទៅលើ​វិស័យ​អចលនទ្រព្យ​រួមមាន​ពុះ​ដី​ឡូ​តិ៍​ផ្ទះល្វែង​និង​វីឡា​ជាដើម​។​

​ដោយ​បានធ្វើ​កិច្ចសន្យា​ជាមួយ​ជនរងគ្រោះ​ឱ្យ​ដាក់​លុយ​វិនិយោគ​ដោយ​ទទួលបាន​ភាគរយ​ខ្ពស់​ប្រចាំខែ តែ​ជនរងគ្រោះ​បានទទួល​ប្រាក់ចំណេញ​នេះ​។ តែ​ខែ​ដំបូង​ពីរ​ខែ​ដំបូង​ឬ​បី​ខែ​ដំបូង​តែប៉ុណ្ណោះ ប៉ុន្ដែ​ខែ​បន្ដបន្ទាប់​ទៀត មិន​ទទួលបាន​នោះឡើយ​៕S/

​រូបភាពៈ ប្រធាន​ក្រុមហ៊ុន អ៊ី​ណា​រីតា ត្រូវបាន​បញ្ជូន​ខ្លួន​មក​ឃុំ​នៅ​ខេត្តសៀមរាប​៕​បាយ័ន​