​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តព្រះវិហារ​ចូលកាន់​មុខតំណែង​

589
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​អង្គ​វង្ស​វឌ្ឍនាកា​លពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តព្រះវិហារ​។​តំណែង​លោក​អៀង​គឹម​ថុល​អតីត​ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ត្រូវបានតែងតាំង​ជំនួស​លោក​ទៀង​សុថា​។​

លោក​ទៀង​សុថា​ត្រូវ​ផ្ទេរតំណែង​ទៅកាន់​ជា​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​វិញ​។​ពិធី​ប្រកាស​ចូលកាន់​តំណែង​ថ្មី​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៨​ផងដែរ​។​

​លោក​អង្គ​វង្សវឌ្ឍានា​បានចាត់ទុក​ថា​ការប្រកាស​ផ្ទេរ​និង​ចូលកាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​នៅពេលនេះ មិនមែនជា​រឿង​ចម្លែក​នោះទេ​។ ព្រោះ​ឱ្យតែ​ដល់ពេល​វេលា ដែល​បានចែង ចំពោះ​អាណត្តិ​នៃ​ការ​កាន់តំណែង​ប្រធាន​សាលាដំបូង​រាជធានី ខេត្ត​នីមួយៗ គឺ​ត្រូវតែ​ដូរ​ហើយ​។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្តន៍ តួនាទី ភារកិច្ច​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​៕S/