​ប្រធាន​នាយកដ្ឋាន​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​

286
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧត្ដមសេនីយ៍ទោ​លៀងភា​រម្យ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​កាលពី​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​នៅ​ចំណុច​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ភ្នំ​ទ្រព្យ​។​

​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ស្ថិតនៅ​ចំណុច​វាល​ឥន្ទ្រី​,​និង​ចំណុច​ជណ្ដើរ​បូរាណ​ខាងកើត​ប្រាសាទព្រះវិហារ​ព្រមទាំង​បាន​ឧបត្ថម្ភ​៖​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ភ្នំ​ទ្រព្យ​ទូរទស្សន៍​ចំនួន​១​គ្រឿង​,​ចាន​ផ្កាយរណប​(DTV)១​ឈុត​,​។​នាយ​នាយរង​ប៉ុស្ដិ៍​ចំនួន​៣​នាក់​ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​,​កម្លាំង​ចំនួន​៣​នាក់​ក្នុង​ម្នាក់​ថវិកា​៤​ម៉ឺន​រៀល​។​កម្លាំង​មាន​ជំងឺ​ចំនួន​៣​នាក់​ក្នុង​ម្នាក់​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។​

​ចំណុច​ជណ្ដើរ​បូរាណ​ចូលរួម​កសាង​អគារ​ស្នាក់នៅ​ថវិកា​១​លាន​រៀល​,​មេបញ្ជាការរង​ចំនួន​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​,​កម្លាំង​ចំនួន​៤៤​នាក់​ក្នុង​ម្នាក់​ថវិកា​៤​ម៉ឺន​រៀល​-​ឧបត្ថម្ភ​កម្លាំង​៥​នាក់​ក្នុង​ម្នាក់​ថវិកា​៥​ម៉ឺន​រៀល​៕S/