​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បារម្ភ​ពី​ការលក់​អាល់កុល​តាម​អន​ឡាយ​

164
ចែករម្លែក

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សកម្មភាព​នៃ​ឡាយ​លក់​ផលិតផល​អាល់កុល​មិន​សុទ្ធ​ល្អ​និង​គ្មាន​ប្រភព​ច្បាស់លាស់​ដែលជា​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ពុំ​គិតពី​សុខភាព​សាធារណៈ​។​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​លក្ខណៈ​ជា​សកល​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បាន​ឃើញថា​មាន​ក្រុម​អ្នកលក់​ផលិតផល​ទឹក​អាល់កុល​ដៃ​តាម​អន​ឡាយ​ជាច្រើន​ឆ្លៀតឱកាស​កេង​ចំណាញ​លក់​ផលិតផល​ពុំមាន​ការអនុញ្ញាត និង​ប្រភព​ច្បាស់លាស់​ជា​បន្តបន្ទាប់​។​

​ក្នុង​កិច្ចសម្ភាសន៍​ជា​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​កោះកុង​លោក​វេជ្ជបណ្ឌិត​ទៅ​ម៉ឹង​ប្រធាន​មន្ទីរ​សុខាភិបាល​កត់សម្គាល់​កា​លពី​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​ថា​ការទិញ​ម៉ាស់​និង​ទឹក​ថ្នាំ​អាល់កុល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាយ​ចាំបាច់​ត្រូវ​ទៅ​ទិញ​នៅតាម​ឱសថស្ថាន​ដែលមាន​ច្បាប់​អនុញ្ញាត​។​ជៀសវាង​ជឿ​ទៅលើ​អ្នកលក់​បែប​ឆបោក​គ្មាន​ប្រភព​ច្បាស់លាស់​គិតតែ​ប្រយោជន៍​របស់​ពួកគេ​ដែល​នាំ​កាន់តែ​មានការ​រីក​រាល​ដា​ជំងឺ​កាន់តែច្រើន​។

​អំឡុងពេល​អាជ្ញាធរ​កំពុង​ទប់ស្កាត់​និង​បង្ក្រាប​ជំងឺ​កូ​វី​ដលោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ស្នើសុំ​ដល់​ក្រុម​អ្នកលក់​អន​ឡាយ​ខុសច្បាប់​ទាំងអស់​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​ព្រោះ​ការធ្វើ​យ៉ាង​ដូច្នេះ​អគុណ​ធម៌​និង​យុ​ត្ថិ​ធម៌​ចំពោះ​ពលរដ្ឋ​ដែលជា​អ្នកទិញ​។​លោក​វេជ្ជបណ្ឌិត​ក៏​ស្នើ​ដល់​អ្នកសារព័ត៌មាន​ប​ន្ត​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ផងដែរ​។​ខណៈ​មាន​សារព័ត៌មាន​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ផ្ញើ​សារ​មិនមែនជា​ការពិត​ធ្វើឱ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​បង្ក​ចលនា​ក្នុងសង្គម​។

​គួរ​ជម្រាប​ថា​កាលពី​ថ្ងៃទី​១៧​ខែមីនា​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការរកឃើញ​បុរស​ម្នា​ក់វ័យ​៥៧​ឆ្នាំ​ម្នាក់​ដែល​ចុះ​ផ្សព្វផ្សាយ​សា​សា​នា​នៅក្នុង​មូលដ្ឋាន​ខេត្តកោះកុង​បាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​ការប្រកាស​ព័ត៌មាន​បែបនេះ​ធ្វើឡើង​ក្រោយ​មានការ​ធ្វើតេស្ត​ស្វែងរក​លទ្ធផល​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​មនុស្ស​៩​នាក់ មានការ​សង្ស័យ​ក្នុងចំណោម​រាជធានី និង​ខេត្ត​ចំនួន​៦​។​

​បុរស​ឈ្មោះ​ម៉ាត់​មី​ត​អាយុ​៥៧​ឆ្នាំ​មុខរបរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រស់នៅ​ភូមិ​បឹង​តា​ព្រាម​ឃុំ​ត្រើយ​កោះ ស្រុក​កំពត​ខេត្តកំពត​។​រូបគាត់​ត្រូវបាន​គេ​សង្ស័យថា​បាន​ផ្ទុក​ជំងឺ​កូ​វីដ​អំឡុង​ធ្វើដំណើរ​ត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាស៊ីន កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​។

​បុរស​ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩​គឺ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ដឹកជញ្ជូន​ពី​ទីតាំង​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​សហគមន៍​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​តាំងពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៧​ខែមីនា​។​រីឯ​២​នាក់​ផ្សេងៗ កំពុង​ស្ថិតនៅ​ដំណាក់កាល​តាម​ពិនិត្យ​លម្អិត​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះដែរ​លោក​វេជ្ជបណ្ឌិត​ហៃ​ឡៃ​សុន​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​គូសបញ្ជាក់ថា​ក្រុមការងារ​របស់លោក​គឺ​បាន​ត្រៀមលក្ខណៈ​វេជ្ជសាស្ត្រ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​មុននឹង​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​នៅ​កម្ពុជា​ដើម្បី​ថែ​ទាំង​ព្យាបាល​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​នេះ ពុំមែន​ធ្វើឡើង​តែ​ពេល​នេះឡើយ​។​

​ទោះយ៉ាងណា​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ស្នើ​ដល់​ឱ្យ​ប្រជាពលរដ្ឋ​កុំ​មានការ​ភិតភ័យ​ខ្លាំងពេក​ចំពោះ​ជំងឺ​កូ​វីដ​-១៩​ព្រោះ​៨០​ភាគរយ​ជំងឺ​ប្រភេទ​នេះ​ដូច​ជំងឺ​ផ្តាសាយ​ធម្មតា​ទេ​។​ករណី​កម្រិត​ស្រាល​វា​អាចជា​សះស្បើយ​វិញ​ដោយ​ខ្លួនឯងបាន ខណៈ​ក្រុមគ្រូពេទ្យ​មានលទ្ធភាព​ថែទាំ​និង​ព្យាបាល​បាន​។ គឺ​គ្រាន់តែ​អនុវត្ត​ធ្វើ​អនាម័យ​ដៃ​លាង​ជាមួយ​អាកុល​ពិសារ​អាហារ​ឆ្អិន​ល្អ​ឬ​ពាក់​ម៉ាស់​ករណី​មាន​អាកា​រៈ​ក្អក កណ្តាស់ និង​ប្រញាប់​មកកាន់​មន្ទីរពេទ្យ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។​

​បង្ហាញ​ការព្រួយបារម្ភ​លើ​ការលក់​ផលិតផល​តាម​អន​ឡាន​ពុំមាន​ប្រភព​ច្បាស់លាស់​កោះកុង​÷​លោក ទៅ មុ​ឹ​ង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ក្រើនរំលឹក​ដល់​ពលរ​ដ្ឋ​ទាំងអស់​ចូលរួម​ប្រុងប្រយ័ត្ន ខណ​:​ផលិត​ទឹក​ថ្នាំ​សំរាប់​លាងដៃ​សម្ភារ​ប្រើប្រាស់​ដើម្បី​ការពារ​ទប់ស្កាត់​កូ​វីដ​,១៩​ដែល​បាន​ផ្សព្វផ្សាយ​លក់​តាម​អន​ឡាន​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ស្របពេល​ដែលមាន​វិជ្ជមាន​covid,19​បាន​ផ្ទុក​លើ​បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់​ឈ្មោះ​ម៉ាត់​មី​ត​វ័យ​៥៧​ឆ្នាំមាន​ដើមកំនើត​មកពី​ខេត្តកំពត​មក​ធ្វើការ​នៅក្នុង​ទឹកដី​ខេត្ត​កោះ​។​

​ការព្រួយបារម្ភ​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​នាពេលនេះ​គ្រា​ដែល​លោក​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កាលពី​វេ​លស​ម៉ោង​១១​ថ្ងៃទី​១៨​មីនា​២០២០​បន្ទាប់ពី​មាន​ម្នាក់​ផ្ទុក​វីរុស​COVID19​វិជ្ជមាន​ត្រូវបាន​បញ្ជូនមក​ក​សម្រាក​និង​ព្យាបាល​នៅ​បន្ទប់​IsolateRoom​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។​

​យោងតាម​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ជាតិ​ប៉ាស្ទ័រ​កាលពី​រសៀល​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ថ្ងៃទី​១៧​មីនា​២០២០​ផ្តល់​មក​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បានឱ្យដឹងថា​មាន​១​នាក់​ក្នុងចំណោម​៣​នាក់​ដែល​បាន​យក​សំណាក​ទៅពិនិត្យ​កាលពី​ថ្ងៃទី​១៦ មីនា​២០២០ មាន​វិជ្ជមាន វីរុស​COVID-19 ម្នាក់​ឈ្មោះ ម៉ាត់ មី​ត ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ​។​

​បច្ចុប្បន្ន​លោក ម៉ាត់ មី​ត កំពុង​សម្រាក និង​ព្យាបាល​នៅ​បន្ទប់ Isolate Room ដាច់ដោយឡែក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ដោយ​ស្ថិតក្នុង​ការបន្ត​តាមដាន​និង​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ករណី​វិជ្ជមាន​នោះ​៕S/​