ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈលោកឡាក់ប៊ុនធីមប្រធានសណ្តាប់ធ្នាប់ក្រុងច្បារមនស្រវឹងស្រាបានបើករថយន្តបុកកន្លែងអ្នកលក់ជើងមាន់អាំងក្បែររង្វង់មូលវិមានឯករាជ្យស្ថិតក្នុងភូមិទួលគកសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ស្ត្រីរងគ្រោះឈ្មោះយឹមស្រីនីមអាយុ៣៣ឆ្នាំមុខរបរជាអ្នកលក់ជើងមាន់អាំងរស់នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន បានឱ្យដឹងថាមុនពេលកើតហេតុ ពួកគាត់ឃើញបុរសម្នាក់ឈ្មោះ ឡាក់ ប៊ុនធីមមុខងារជាប្រធានសណ្តាប់ធ្នាប់ក្រុងច្បារមនបើករថយន្តម៉ាកប៉ាហ្សីរ៉ូពាក់ស្លាកលេខភ្នំពេញ2Q3776។
លុះបើកមកដល់ចំណុចខាងលើបានបុកកន្លែងលក់ជើងមាន់អាំងរបស់គាត់រួចបុរសនេះបានថយរថយន្តបើកបុកម្តងទៀតបណ្តាលឱ្យរងការខូចខាតតែអត់ល្អមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕S/