​ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​ចុះជួយ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​

310
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ ស​.​អ​.​ក​ចុះជួយ​លើក​ផ្ទះមួយ​ខ្នង​ជូន​ដល់​អតីតយុទ្ធជន​។​

​អតីតយុទ្ធជន​ឈ្មោះ អ្នក កើត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនពិការ រស់នៅ​ភូមិ​ចាក់​ស្រា ឃុំ​ស្រ​យ៉ង់ ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​ផ្ទះ​ដែល​ត្រូវ​សាងសង់​ជូន​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្គ​សី ដែល​ត្រូវ​ចំណាយ​ថវិការ​អស់​ចំនួន​៩.៥០០.០០០​រៀល​ជា​ថវិកា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​៕S/​