​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​យក​ថវិកា​ជួយ​អតីតយុទ្ធជន​

273
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​អមដំណើរ​ដោយ​ក្រុមការងារ​ជា​មន្ត្រីក្រោមឱវាទ​នៅ​ថ្ងៃទី​៧​ខែ​១២​ឆ្នាំ​២០១៩​បាន​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល​ជូន​គ្រួសារ​សព​អតីតយុទ្ធជន​ជា​សមាជិកសមាគម​អតីតយុទ្ធជន​ខេត្ត​។​

​សមាជិកសមាគម​ឈ្មោះ​ងួន​សុខុម​ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ជា​និវត្តជន​បានទទួល​មរណៈភាព​នៅ​ថ្ងៃទី​៤​ខែ​១២​ឆ្នាំ​២០១៩​នៅ​ភូមិ​ត្នោត​ម្លូ​ឃុំ​របៀប​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​បន្ទាប់ពី​ប្រគល់​ថវិកា​លោក​ប្រធាន​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​និង​មានផ្ទះ​រស់នៅ​មាន​សភាព​ទ្រុត​ទ្រោម​ឈ្មោះ​យិន​វិបុល​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​អូ​ស្នៀត​ឃុំ​តស៊ូ​ស្រុក​ជ័យ​សែន​។​ក្នុងនោះដែរ​លោក​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២៧០.០០០​រៀល អង្ករ​,​មី​,​ទឹកស៊ីអ៊ីវ​,​និង​ទឹកក្រូច​៕S/​